អជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ប្រេី​ធម៌​ក្ដៅចំពោះអាជីវករដែលយក​ចិញ្ចើម​ផ្លូវ​ដាក់លក់ដូរបំពានផ្លូវ​សាធារណៈ

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រោយអាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ បានចុះណែនាំ​ប្រជាពលរដ្ឋ​ដែល​ជាអាជីវករ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ដែល​តែងតែ​ដាក់​លក់របស់​របររកស៊ី​គ្មាន​សណ្ដាប់​ធ្នាប់​ជា​ច្រើន​លើក​ច្រើន​សារ​ បណ្ដាលឱ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ ធ្វើ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅមក។

ជាក់ស្ដែង​នារសៀលថ្ងៃទី២០​ ខែមីនា ឆ្នាំ​២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាល​ខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ បាន​បន្ត​ចុះសហការជាមួយកម្លាំងការិយាល័យសាធារណៈការខណ្ឌ​ ចុះរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី និងផ្លូវចូលវត្តតាំងកសាង(ទាំងសងខាង) ស្ថិតនៅក្នុងសង្កាត់កាកាបទី១​ និងកាកាបទី២ ។

ក្នុង​ប្រតិបត្តិការខាងលើនេះ​ ​អាជ្ញាធរខណ្ឌ​ បាន​​ប្រកាសផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​​ដែល​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​តាមគោលដៅខាងលើ​ ត្រូវលក់មានរបៀបរាបរយ​តាម​អ្វីដែល​រដ្ឋបាលខណ្ឌបាន​កំណត់​ជូនដោយទុកចិញ្ចើមផ្លូវ សំរាប់​ថ្មើរជើង និង​រក្សារ​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត មាន​សោភ័ណ​ភាព​ល្អផងដែរ។ 

មិនតែប៉ុណ្ណោះ​ អាជ្ញាធរ​បានប្រេីធម៍ក្ដៅដោយបានកាត់ផ្លាកសញ្ញាដាក់លក់ដូរបំពានផ្លូវ​ និងរនាំងដែកដែលដាក់លយនៅ​លើ​ចិញ្ចើម​ផ្លូវ​គ្មាន​សណ្ដាប់​ធ្នាប់​ ហើយ​ហៅម្ចាស់មក​ធ្វើ​ការណែនាំ​ និងកិច្ចសន្យា​ មិនឱ្យមាន​លើក​ក្រោយ​ទៀត​៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print