កម្លាំង​កងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនមុខសញ្ញាចោរលួច ម៉ូតូម្នាក់ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់​ ដែលជាមុខសញ្ញាចោរលួចម៉ូតូយ៉ាង​សកម្មភាព​នៅរាជធានីភ្នំពេញ​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់បាយម្ហូបនៅមុខរោងចក្រស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខណ្ឌឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាច់កម៉ូតូ កាលពីវេលាម៉ោង១៧និង៥០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែក​វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ស្លាកលេខ ព្រៃវែង 1S-6465 ពណ៌ស និង.ដែកកែច្នៃសម្រាប់កាច់កម៉ូតូចំនួន០១ជារបស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក​ម៉ូតូដែលជនសង្ស័យបានលួចយកទៅ ត្រូវបានដកហូតនិងប្រគល់ជូនដល់ជនរងគ្រោះវិញផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print