ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ កម្លាំងនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ជាបន្តបន្ទាប់ ក្រោយពួកគេធ្វេីសកម្មភាពឆក់កាបូបពីនារីរងគ្រោះ ខណៈដែលជនរងគ្រោះ និងមិត្តភក្រ្ត័នាំគ្នាដើរទៅធ្វើការនៅក្បែរដងផ្លូវជាតិលេខ៣។
ជនសង្ស័យចំនួន៦នាក់ មានឈ្មោះ៖
១.ឈ្មោះ ហ៊ាង លីហួ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិអូរការសា ឃុំអូរការសា ស្រុកទឹកឈូ ខេត្តកំពត (ជនដៃដល់) ។
២.ឈ្មោះ ធិ ទី ភេទប្រុសអាយុ១៥ ឆ្នាំ មុខរបរ មិនពិប្រាដក ស្នាក់នៅភូមិបោកត្របែក ឃុំត្រពាំងព្រីញ ស្រុកទឹកឈូ ខេត្តកំពត (សមគំនិត) ។
៣.ឈ្មោះ រស់ សាញិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិប្រាដក មានទីលំនៅភូមិ កែប សង្កាត់កែប សក្រុងកែប ខេត្តបែក (សមគំនិត) ។
៤.ឈ្មោះ ទេព បញ្ញាឧត្តម ភេទប្រុស អាយុ១៥ឆ្នាំមុខរបរ មិនពិប្រាដក មានទីលំនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តបែក (សមគំនិត) ។
៥.ឈ្មោះ ហុន រិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនពិតប្រាដក មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត (សមគំនិត) ។
៦.ឈ្មោះ ជាង ស៊ុនហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិប្រាដក មានទីលំនៅ ភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាំង ស្រុកទឹកឈូ ខេត្តកំពត (សមគំនិត) ។
ប្រភពដដែលបន្តថា បានបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃអាទិត្យទី២០ ខែមីនាម្សិលមិញនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពាក់ពន្ធ័នឹងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)០១កើតឡើង បង្កដោយជនសង្ស័យមួយក្រុមមានគ្នា០៩នាក់ និងចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង និងទូរស័ព្ទដៃចំនួន០៥គ្រឿង។
បេីតាមការរៀបរាប់របស់ជនរងគ្រោះ ឈ្មោះ លាង រីណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ អ៊ុតសក់ ទីលំនៅ ភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យខាងលើ ជិះម៉ូតូជាក្រុមបានធ្វើសកម្មភាពឆក់កាបូបពីរូបនាង ខណៈដែលនាង និងមិត្តភក្រ្ត័នាំគ្នាដើរទៅធ្វើការនៅក្បែរដងផ្លូវជាតិលេខ៣ ។ ចំណែកសម្ភារដែលបាត់បង់រួមមាន៖
-កាប៊ូប យួរ ចំនួន០១
-កាប៊ូប ដៃ ចំនួន០១
-កាតចាក់វ៉ាក់សាង់ ចំនួន០១សន្លឹក
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក
-ប្រាក់ចំនួន ៣០០ដុល្លានិងសម្ភារផាត់មុខ០១ចំនួន ។
ក្រោយពេលទទួលបានពត៍មាននេះភ្លាមកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដេញស្ទាក់ចាប់បានម៉ូតូចំនួន២គ្រឿងនិងជនសង្ស័យចំនួន៤នាក់ ។ បន្ទាប់មកបានសហការជាមួយអធិការដ្ឋាននគរបាលក្រុងបូកគោ ខេត្តកំពត បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់និងម៉ូតូ១គ្រឿងបន្ថែមទៀត រីឯបក្សពួកចំនួន៣នាក់ទៀតបានកំពុងគេចខ្លួន ។
តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ពួកគេបានជិះម៉ូតូមកពីខេត្តកំពតចំនួន០៥គ្រឿងមានគ្នាចំនួន០៩នាក់ មកលេងនៅខេត្តព្រះសីហនុ ហើយបានជិះត្រឡប់ទៅខេត្តកំពត មកដល់ចំណុចខាងលើ ឃើញស្រ្តី២នាក់កាន់កាបូបដើរ ឃើញឱកាសល្អក៏ធ្វើសកម្មភាពឆកយកក្នុងគោលបំណងជិះចំដៅទៅខេត្តកំពតវិញ តែត្រូវសមត្ថកិច្ចបានដេញស្ទាក់ចាប់ជាបន្តបន្ទាប់រីឯ៣នាក់ និងម៉ូតូ២គ្រឿងទៀតបានជិះរត់គេចខ្លួនមិនដឹងទៅកន្លែងណា។
។
បច្ចុប្បន្នករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់កំពុងស្រាវជ្រាវតាមចាប់បក្សពួកដែលនៅសេសសល់និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ដោយ៖សហការី