បើកម៉ូតូវ៉ាជែងជ្រុលទៅបុករថយន្តបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីបើកម៉ូតូវ៉ាជែងគេឯងហើយក៏ជ្រុលទៅបុករថយន្តមួយគ្រឿងដែលបើកបញ្ច្រាសទិសគ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២១ខែមីនាឆ្នាំ២០២២។

នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកCPX ពណ៌ក្រហម គ្មានស្លាកលេខបើកបរដោយឈ្មោះ ហៀង វុធថា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរតាពូង ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានបើកពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានបើកវ៉ាជែងជាមួយរថយន្តមួយគ្រឿងដែលបើកពីមុខស្របទិសគ្នា ហើយក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកFord wildrak ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ2AO-2755 (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) ពេញទំហឹងធ្វើឱ្យធ្លាក់ផ្លូវបណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងទាំងពីរមន្ត្រីជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំដោះស្រាយនៅក្រោយ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print