ភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅស្រុកកូនមុំ បណ្ដាលអោយស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី÷លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន១ខ្នង ស្ថិតនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំខេត្តរតនគិរី ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០និង៥០នាទី។ ក្រោយទទួលបានដំណឹងភ្លាម កម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកកូនមុំបានយករថយន្តពន្លត់អគ្គីភ័យទៅសង្ក្រោះភ្លាមៗ តែមិនអាចពន្លត់ទាន់ពេលវេលានោះទេ ដោយសារភ្លើងឆាបឆេះខ្លាំងណាស់ទៅហើយ។

បើតាមមន្ត្រីនគរបាលស្រុកកូនមំុបានអោយដឹងថា ក្នុងករណីនេះដើមហេតុបណ្ដាលមកពីភ្លើងចង្រ្កាន។

គួរបញ្ជាក់ផងដែរថា ផ្ទះដែលរងការឆាបឆេះខាងលើមាន ទំហំ៦ម៉ែត្រ × ៩ម៉ែត្រដំបូលប្រក់ដែក ជញ្ជាំងបាំងក្តារ ខូចខាតទាំងស្រុង។ ចំណែកម្ចាស់ផ្ទះឈ្មោះ សាវី ផយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ និងប្រពន្ធឈ្មោះ ជូ អើង ភេទស្រី អាយុ៥១ឆ្នាំជនជាតិគ្រឹងមុខរបរកសិករ រងរបួសធ្ងន់។ ចំណែកសម្ភារខូចខាតផ្សេងៗទៀត គឺមិនទាន់បានដឹងនៅឡើយទេ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print