រុស្ស៊ីចេញបញ្ជាហាមប្រាមបណ្តាញសង្គម Facebook និង Instagram

ចែករំលែក៖

នាយករដ្ឋានសន្តិសុខជាតិរុស្ស៊ី FSB បានចោទប្រកាន់ ក្រុមហ៊ុន មេតា (Meta) ដែលជាក្រុមហ៊ុនមេរបស់ហ្វេសបុក មានសកម្មភាពប្រឆាំងនិងផលប្រយោជន៍របស់ទីក្រុងមូស្គូ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ តុលាការរុស្ស៊ីបានចេញដីការហាមប្រាមបណ្តាញសង្គម ហ្វេសប៊ុក និង អ៊ិនស្តាក្រាម ដោយចោទប្រកាន់មានសកម្មភាពជ្រុលនិយម។ តាមសំណើរបស់ចៅក្រម បណ្តាញសង្គម Facebook និង Instagram ត្រូវបានហាមប្រាមដោយសារតែមានសកម្មភាពប្រឆាំងទីក្រុងមូស្គូ ។ ប៉ុន្តែសេវាកម្មផ្ញើរសារ WhatsApp នៅតែអនុញ្ញាតឲ្យដំណើរការក្នុងប្រទេសរុស្ស៊ី។ នាយកដ្ឋានសន្តិសុខជាតិរុស្ស៊ី ក៏បានចោទប្រកាន់ក្រុមហ៊ុន មេតា ដែលមានសកម្មភាពប្រឆាំង រុស្ស៊ី នៅក្នុងសង្គ្រាមជាមួយប្រទេសង៊ុយក្រែន។ ក្រោយការសម្រេចរបស់តុលាការ នឹងចូលជាធរមានភ្លាមៗ។ ទោះយ៉ាងណាក៏ដោយ មុននោះស្ថាប័នឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី Roskomnadzor បានចាប់ផ្តើមបិទ Facebook និង Instagram ភ្លាមៗនោះដែរ។ មកទល់ពេលនេះក្រុមហ៊ុន មេតា មិនទាន់មានប្រតិកម្មអ្វីជុំវិញការហាមប្រាមរបស់រុស្ស៊ីនោះឡើយ ។ កន្លងមក មេធាវីរបស់ក្រុមហ៊ុនមេតា លោក Victoria Shagina បានបញ្ជាក់ថា ក្រុមហ៊ុននឹងមិនមានសកម្មភាពប្រឆាំងរុស្ស៊ីនោះឡើយ។ មិនត្រឹមតែក្រុមហ៊ុន មេតា នៅមានបណ្តាញសង្គមផ្សេងទៀត ត្រូវបានហាមប្រាមនៅក្នុងប្រទេសរុស្ស៊ីផងដែរ ក្នុងនោះមាន Twitter ក៏ត្រូវបានកាត់បន្ថយសកម្មភាពផងដែរ ៕ដោយ៖ធីរីណា

...

រូបថត៖AAP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print