ក្រោយរុស្ស៊ីបង្កើនការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវដល់រុស្ស៊ីពិភាក្សាបញ្ចប់សង្គ្រាម

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវដល់ប្រធានាធិបតីពូទីន ពិភាក្សា “នៅក្រោមក្របខ័ណ្ឌណាមួយ” គឺចាំបាច់ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន។ លោកបន្តទៀតថា បើមិនមានកិច្ចពិភាក្សាគឺមិនអាចដឹងថា ភាគីម្ខាងទៀតចង់បានអ្វីដើម្បីបញ្ចប់សង្គ្រាមនោះឡើយ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អឺរ៉ុបនៅថ្ងៃទី២១ខែមីនា លោក ហ្សេលេនស្គី បានលើកឡើងជាថ្មីថា ជំនួបណាមួយអាចនឹងមាន កិច្ចពិភាក្សាពីអនាគតនៃតំបន់ផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ប៉ុន្តែវាត្រូវការពេលវេលាក្នុងការដោះស្រាយបញ្ហា។
លោក ហ្សេលេនស្គី បានស្វះស្វែងរកការរៀបចំជំនួបជាមួយលោក ពូទីន អស់រយៈពេលជិត១ឆ្នាំមកហើយ ប៉ុន្តែលោកពូទីនត្រូវបានគេ រាយការណ៍ថាបានបដិសេធជាច្រើនលើក រហូតដល់ផ្ទុះសង្រ្គាមកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ។
កាលពីយប់ថ្ងៃទី២១ខែមីនា ក្រោយពេលវេលាដែលរុស្ស៊ីកំណត់ទុកឱ្យទាហានអ៊ុយក្រែនទម្លាក់អាវុធបានផុតទៅ រុស្ស៊ីបានបង្កើនការវាយប្រហារទៅលើទីក្រុង Mariupol ។ សង្គ្រាមបានឈានចូលថ្ងៃទី២៦ហើយ ប៉ុន្តែមិនមានសញ្ញាថយកម្តៅនៅឡើយទេ ដោយរុស្ស៊ីបន្តបើកការវាយប្រហារទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ។
កន្លងមក មន្ត្រីនិងទាហានអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ដែលត្រូវកម្លាំងទាហានរុស្ស៊ីឡោមព័ទ្ធបានបដិសេធទម្លាក់អាវុធនិងចាកចេញពីទីក្រុង ដោយរុស្ស៊ីទុកច្រកផ្លូវឱ្យចេញ ។ ប៉ុន្តែកម្លាំងទាហានអ៊ុយក្រែនមិនព្រមទម្លាក់អាវុធនោះឡើយ បង្ខំឱ្យរុស្ស៊ីត្រូវបន្តសកម្មភាពវាយប្រហារដើម្បីគ្រប់គ្រងទីក្រុងនោះ៕


រូបថត៖AP

...

ដោយ៖ ធីរីណា(រូបថត៖AFP/TTXVN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print