ល្បែងបង្កើនបទល្មេីស!! នៅជាប់ច្រកចូលវត្តសន្សំកុសល​មានទីតាំងបង្កប់ល្បែងភ្នាល់បាល់​ និងបញ្ជល់មាន់តាមអនឡាញ​​កំពុងបេីកដំណេីរការថ្មីៗនេះ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មួយរយៈកន្លងមកនេះ​គេសង្កេតឃេីញថា​ មានបទល្មេីសលួច​ ឆក់​ ប្លន់​ កេីតឡេីងជាញឹកញាប់​ក្នុងរាជធានីភ្នំពេញ​ ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ​តែម្ដង ដែលបទល្មេីស
ទាំងនេះគឺកេីតចេញពីបនល្បែងសុីសង​ បង្កប់នៅក្នុងទីតាំងអុីនធើរណេត​ និងហ្គេមបាញ់ត្រី​ ហេីយឥឡូវនេះក៏មានទីតាំងណេតយីហោ​ DB188 មួយកន្លែងនៅជាប់ខ្លោងទ្វារវត្តសន្សំកុសល​ តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ កំពុងបេីកដំណេីរការបានទាំងយប់​ទាំងថ្ងៃ​ 24h ដោយបង្កប់ល្បែងភ្នាល់បាល់​តាមអនឡាញ​យ៉ាងរលូន​ ។ ដូច្នេះហេីយទើបពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក​ វរសេនីយ៍ទោ អ៊ុក បូនីន​ អធិការខណ្ឌទេីបឡេីងកាន់តំណែងថ្មីៗ​ ជួយបេីកការស្រាវជ្រាវ​ឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង​ ដេីម្បីចូលរួមបង្កា​រ​ ទប់ស្កាត់​នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩​បម្លែងថ្មីអូមីក្រុង​ និងដេីម្បីភូមិ​ សង្កាត់​ ខណ្ឌ​ គ្មានអំពេីចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុងមូលដ្ឋាន​ ។

​ ពាក់ព័ន្ធ​នឹងទីតាំងដែលបង្កប់ល្បែងសុីសងខុសច្បាប់ខាងលេីនេះ​ ភ្នាក់ងារកាសែតនគរវត្ត​ ប្រចាំខណ្ឌមានជ័យ​បានសាកសួរទៅលោកវរសេនីយ៍ទោ​ អ៊ុក​ បូនីន​ អធិការនគរបាលខណ្ឌមានជ័យ​ តាមរយៈ​ Telegram ផងដែរ​ តែលោក
ចូលមេីលហេីយមិនឆ្លេីយតប​ ។

​ គួររំលឹកថា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង ញៀន។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារតែការលេងល្បែងសុីសង។ ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»គឺមានតែអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាបឱ្យអស់នូវល្បែងសុីសងខុសច្បាប់៕

...

ដោយ​ ៖​​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print