លោក ឯម ច័ន្ទមករា ថាការចូលរួមពីគ្រប់ភាគីទាំងអស់ទើបអាចសម្រេចបាននូវការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានពិការភាព

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា មានប្រសាសន៍ថា ប្រទេសកម្ពុជាបានប្ដេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិមនុស្សជាមូលដ្ឋាន ពិសេសសិទ្ធិជនមានពិការភាព ដើម្បីកសាងគ្រឹះដ៏ចាំបាច់មួយសម្រាប់ការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការឱ្យទទួលបានជោគជ័យ។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត និងបទដ្ឋានអប្បបរមានសម្រាប់ការប្រឹក្សាយោបល់ជាមូលដ្ឋានក្នុងការប្រឹក្សាយោបល់ជាមូលដ្ឋានដល់ស្ត្រីនិងកុមារីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ លោក ឯម ច័ន្ទមករា បានលើកឡើងថា នៅសល់ពេលតែ៩ឆ្នាំទៀតប៉ុណ្ណោះដែលកម្ពុជាត្រូវសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការគ្រោងទុករបស់អង្គការសហប្រជាជាតិ។ ដូច្នេះមានតែការកៀរគរនិងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ក្រោមសាមគ្គីភាពជាធ្លុងមួយជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបកម្ពុជាអាចសម្រេចបាននូវការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ពិសេសលើស្ត្រីនិងក្មេងស្រីមានពិការភាព៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print