អុីមែលបោកបញ្ឆោត Phishing អះអាងថា “មាននរណាម្នាក់បានព្យាយាមចូលក្នុងគណនីរបស់អ្នក”

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគបាលជាតិនៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2022 បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគដ៏ល្បី Malwarebytes Labs កាលពីពេលថ្មីៗនេះបានផ្សព្វផ្សាយសាជាថ្មីទាក់ទងទៅនឹងការផ្ញើអុីមែលបោកបញ្ឆោត Phishing ដើម្បីលួចទាញយកឈ្មោះសម្គាល់និងលេខសម្ងាត់គណនីហ្វេសប៊ុក ពីអ្នកប្រើប្រាស់។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា, ទាក់ទងនឹងការបោកបញ្ឆោតនេះជនខិលខូចបានផ្ញើអុីមែលដែលមានខ្លឹមសារបំភិតបំភ័យអ្នកប្រើប្រាស់ដែលធ្វើឱ្យពួកគេឆ្លើយតបទៅនឹងអុីមែលភ្លាមៗដោយមិនបានគិតឱ្យបានល្អិតល្អន់។ ម្យ៉ាងវិញទៀតអុីមែលទាំងនោះត្រូវបានរចនាឡើងដោយមានរូបរាងដូចគ្នានិងអុីមែលដែលអ្នកប្រើប្រាស់ទទួលបានពីក្រុមហ៊ុនហ្វេសប៊ុក។ ជាទូទៅអុីមែលបោកបញ្ឆោតមានភ្ជាប់ជាមួយនឹងតំណភ្ជាប់ដើម្បីឱ្យអ្នកប្រើប្រាស់វាយបញ្ចូលឈ្មោះសម្គាល់និងលេខសម្ងាត់ ដែលអាចឱ្យពួកគេទាញយកទិន្នន័យទាំងនោះដើម្បីលួចចូលទៅក្នុងគណនីហ្វេសប៊ុកនៅពេលក្រោយ។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា, ប្រសិនបើលោកអ្នកទទួលបានសារ ឬអុីមែលដែលទាមទារឱ្យលោកអ្នកវាយបញ្ចូលឈ្មោះសម្គាល់និងលេខសម្ងាត់ លោកអ្នកគួរតែមានការប្រុងប្រយ័ត្ន ព្រោះសារទាំងនោះភាគច្រើនគឺជាសារបោកបញ្ឆោត។ ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការចូលប្រើប្រាស់គណនីណាមួយនោះ លោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print