ជនរងគ្រោះឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ទៅឱ្យសមត្ថកិច្វពាក់ព័ន្ធករណីឆបោកលក់ម៉ូតូតាមអនឡាញ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនទៅសមត្ថកិច្ចពាក់ព័ន្ធករណីលក់ម៉ូតូតាមអនឡាញតែមិនប្រគល់ម៉ូតូឱ្យជនរងគ្រោះ។

ការឃាត់ខ្លួននេះបានធ្វើឡេីងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះសែន​ រាជ្យ​ ភេទប្រុសអាយុ២៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ។
ចំណែកជនរងគ្រោះឈ្មោះមាស​ ឡេវីណា​ ភេទប្រុស អាយុ៣២ឆ្នាំ​ មុខរបរលក់ដូរស្នាក់នៅភូមិត្រពាំងថ្លឹង៤​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមសម្តីជនរងគ្រោះនៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់ជាជនរងគ្រោះបានឃេីញផេកហ្វេសប៊ុកមួយបានបង្ហោះលក់ម៉ូតូម៉ាកHas sovanna ក្នុងតម្លៃ៦.៨០០ដុល្លារ​ ពេលនោះរូបគាត់ក៏បានឆាតសួរព័ត៌មានបន្ថែម​ ។ជនរងគ្រោះបានបន្តថា​ ពេលដែលសួរនាំរួច រូបគាត់ក៏ព្រមទិញក្នុងតម្លៃ៦.៨០០ដុល្លារនោះ​ដោយបានកក់លុយមុនចំនួ​ន២.០០០ដុល្លារ​ ហេីយជនសង្ស័យបានកំណត់ក្នុងរយៈពេល៣ថ្ងៃ។ ជនរងគ្រោះបានបន្ថែមទៀតថា​ បន្ទាប់មកជនសង្ស័យក៏បានឱ្យរូបគាត់ផ្ញេីលុយបង្គ្រប់ទេីបរូបគេយកម៉ូតូឲ្យ​។ ពេលនោះរូបគាត់ក៏បានផ្ញេីលុយគ្រប់ចំនួន​ តែបែរជាជនសង្ស័យមិនយកម៉ូតូមកឲ្យ​គាត់ទេ ទេីបរូបគាត់ណាត់ជួបរួចក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទទួលលុយចំនួន៦.៨០០ដុល្លារពីជនរងគ្រោះក្នុងការលក់ម៉ូតូប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print