រកឃើញប្រអប់ខ្មៅយន្តហោះ ដឹកអ្នកដំណើរជួបគ្រោះថ្នាក់នៅចិន

ចែករំលែក៖

នៅពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរ១៣២នាក់ដែលមានលេខហោះហើរ MU5735 បានធ្លាក់នៅក្នុងតំបន់ជនបទក្បែរទីក្រុង Wuzhou តំបន់ស្វយ័ត Guangxi ភាគខាងលិចប្រទេសចិនកាលពីថ្ងៃទី២១ខែមីនានោះហើយ។

តាមព័ត៌មានពីក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា ពេលនេះបានរកឃើញប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរ១៣២នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern នោះហើយ។ មន្រ្តីអាកាសចរណ៍ចិនមួយរូប នៅថ្ងៃទី២៣ខែមីនា បានឱ្យដឹងថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២របស់យន្តហោះផ្ទុកអ្នកដំណើរត្រូវបានរកឃើញហើយ។
លោក Liu Lusong អ្នកនាំពាក្យនៃអាជ្ញាធរអាកាសចរណ៍ស៉ីវិលរបស់ប្រទេសចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (Flight Recorder) របស់យន្តហោះជើងហោះហើរ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern ត្រូវបានរកឃើញនៅថ្ងៃទី២៣ ខែមីនានេះ»។ ដូច្នេះហើយ នៅសល់ប្រអប់ខ្មៅមួយទៀតជាឧបករណ៍ថតសំឡេងនៅក្នុងបន្ទប់អាកាសយានិក ហៅថា Voice Recorder មិនទាន់ត្រូវបានរកឃើញ។
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 ហោះហើរក្នុងកម្ពស់ជិត៩០០០ម៉ែត្របានធ្លាក់ដាំក្បាលចូលចង្កេះភ្នំ ដោយមានល្បឿនប្រមាណ៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ចំណែកជោគវាសនារបស់អ្នកដំណើរ១៣២នាក់ គឺមិនមានសង្ឃឹមនៅមានជីវិតរស់នៅឡើយ សូម្បីតែសាកសពក៏រកមិនទាន់ឃើញដែរ៕ ដោយធីរីណា

រូបថត៖AP


រូបថត​ :​ Tân Hoa Xã.

...

រូបថត​ : THX/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print