រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អាមេរិកចង់ឱ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយកាន់តែយូរកាន់តែល្អ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានលើកឡើងថា អាមេរិកចង់ឱ្យសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អូសបន្លាយកាន់តែយូរ។ លោក ឡាវរ៉ូវ ក៏បានរិះគន់ដល់វប្បធម៌ភ័យខ្លាចរបស់ប្រទេសលោកខាងលិចចំពោះរុស្ស៊ីផងដែរ។

មានប្រសាសន៍ទៅកាន់ក្រុមនិស្សិតស្តីពីទំនាក់ទំនងអន្តរជាតិនៅទីក្រុងមូស្គូ ថ្ងៃទី២៣ ខែមីនានេះ រដ្ឋមន្ត្រីការបរទេស ឡាវរ៉ូវ បានបញ្ជាក់ថា ជំងឺខ្លាចរុស្ស៊ីរបស់បណ្តាប្រទេសលោកខាងលិច បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអរិយធម៌លោកខាងលិច។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា កិច្ចពិភាក្សារវាងរុស្ស៊ីនឹងអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាម គឺមិនបាននាំមកផលប្រយោជន៍ដល់អាមេរិកនោះឡើយ ។ អាមេរិកចង់ឱ្យសង្គ្រាមអូសបន្លាយកាន់តែយូរកាន់តែល្អ ។ កន្លងមកប្រធានាធិបតីអ៊ុយក្រែនក៏បានប្រកាសថា រាល់ការផ្តល់ជំនួយអាវុធទាំងអស់គឺគិតថ្លៃ មិនមែនឱ្យទទេនោះឡើយ។
ពាក់ព័ន្ធនិងការបញ្ជូនកងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកឡាវរូ៉វ បាននិយាយថា យោបល់របស់ប៉ូឡូញ ដែលចង់បញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែនអាចនឹងបង្កទៅជាជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងបក្សសម្ព័ន្ធយោធា NATO។ លោកឡាវរូ៉វបន្តទៀតថា «ខ្ញុំសង្ឃឹមថាពួកគេនឹងយល់ពីអ្វីដែលពួកគេកំពុងនិយាយ…វានឹងបង្កជាជម្លោះដោយផ្ទាល់រវាងរុស្ស៊ី នឹង NATO ហើយពួកគេគ្រប់គ្នាមិនមែនកំពុងព្យាយាមបញ្ចៀសវានោះទេ តែបានត្រឹមនិយាយថាមិនគួរឱ្យវាកើតឡើង»៕ ដោយធីរីណា

រូបថត​ :Bộ Ngoại giao Nga.

រូបថត​ :AFP

រូបថត​ :Igor


រូបថត​ :Reuters

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print