សមត្ថកិច្ចចម្រុះនៅបន្ទាត់ព្រំដែនប្រគល់ពលរដ្ឋជាង១០០នាក់ឲ្យគ្រូរពេទ្យធ្វើតស្ដរកមេរោគcovid19

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥សហការជាមួយ​កម្លាំង​ផ្នែកសឹក​រង​ស្រុក​ប្រគល់ពលរដ្ឋចំនួន១៩៧នាក់ជូនគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩នៅព្រឹកថ្ងៃទី២៤.ខែ​មីនា ឆ្នាំ២០២២នេះបន្ទាប់ពីពួកគាត់វិលពីរប្រទេសថៃចូលមកកម្ពុជា។
សមត្ថកិច្ខប្រាប់ថាៈដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៥
កាលពីវេលាម៉ោង ១៦នឹង៤០នាទីថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២២ មាន ប្រជាពលរដ្ឋចំនួន ១៩០នាក់ (ស្រី៨០នាក់ កុមារ៣៣នាក់) វិលត្រឡប់​ពីប្រទេសថៃ តាមភូមិសាស្រ្ត​ប៉ុស្តិ៍ចំបក់ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ០៦គឺមានដូចខាងក្រោម៖
១.​ខេត្របន្ទាយមានជជ័យចំនួន៣៨នាក់/បាត់ដំបង​ ០៧នាក់
/ខេត្តសៀមរាប ១២៨នាក់/កំពង់ធំ ០២នាក់/កំពង់ចាម ០៧នាក់
/ឧត្ដមានជ័យ ០៨នាក់
​សមត្ថកិច្ចបន្តឲ្យដឹងថាបន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំងប៉ុស្ដិ៍ចំបក់ចំនួន ០៣នាក់ ដឹកនាំដោយ​លោកអនុសេនីយ៍ឯក រស់ វណ្ឌីនាយរងប៉ុស្តិ៍ សហការជាមួយ​គ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំង​ផ្នែកសឹក​រង​ស្រុក​ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បាន​ប្រគល់ពួកគាត់ជូនគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២មាន ប្រជាពលរដ្ឋចំនួន ០៧នាក់ (ស្រី០១នាក់) វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចកំពង់បងសល់) ពួកគាត់មានទីលំនៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំង​ប៉ុស្តិ៍​សង្កែវានដឹកនាំដោយលោកអនុសេនីយ៍ឯក សុិន ប៊ុនធឿន នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងយោធាកងពល៥១ បាន​ប្រគល់ពួកគាត់ជូនគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ផងដែរ ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print