មន្រ្តីជំនាញ ក.ប.ប. បន្តសកម្មភាពត្រួតពិនិត្យម្ហូបអាហារយ៉ាងសកម្មនៅលើទីផ្សារដើម្បីទប់ស្កាត់ភាពមិនអនុលោម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែមីនា​ ឆ្នាំ​២០២២នេះថា​៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ និងខេត្តតាកែវ បន្តការងាររបស់ខ្លួនក្នុងការត្រួតពិនិត្យទំនិញម្ហូបអាហារគ្រប់ប្រភេទនៅលើទីផ្សារនៅតាមឃ្លាំងស្ដុក ចែកចាយ ផ្ទះលក់ទំនិញ និងផ្សារជាដើម​ កាលពីថ្ងៃទី២៣ ខែមីនាម្សិលមិញនេះ​។

ក្នុង​ប្រតិបត្តិការខាងលើនេះ​ គោលបំណងគឺបន្តស្វែករកភាពមិនអនុលោមលើទំនិញដែលចរាចរនៅលើទីផ្សារ ហើយទំនិញហួសកាលបរិច្ឆទទាំងនោះហើយដែលបង្ករផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសខាតបង់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់អំពើមិនស្មោះត្រង់ផងដែរ។

ជាលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា បានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពចំនួន ១០.១៦គីឡូក្រាមមករក្សាទុកនៅសាខាខេត្ត និងពិន័យទៅតាមនីតិវិធី។

ជាមួយគ្នានោះ​ នៅថ្ងៃដដែល​ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិត លើវិស័យប្រេងឥន្ធនៈ​ មន្រ្តីជំនាញ ក.ប.ប. បន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងផ្សេងទៀតដែលមិនមានអនុលោមភាព​ ខណៈពេលមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពនៅតាមបណ្ដាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ ក្នុងខេត្តទាំង ៣ខាងលើ។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការលេីកនេះ​ ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈដែលត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យមានសរុបចំនួន ១៤ទីតាំង ដោយក្នុងនោះ​ ទីតាំងដែលមិនអនុលោមត្រូវបានមន្ត្រីក.ប.ប.​ ចាត់វិធានការតាមនីតិវិធីទៅលើម្ចាស់ដេប៉ូផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print