ភ្នំពេញ៖ រឿងភ្ញាក់ផ្អើលមួយបានកើតឡើងខណៈក្រុមអ្នកបើកបររថយន្តតាក់សុីម៉ែត្រក្រហមលើកគ្នាបើករថយន្តមកគៀអ្នកបើកបរម៉ូតូឲ្យឈប់ ហើយចុះវាយគ្នា។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង៦នឹង០០ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្ដាយផ្លូវព្រះសីហនុ ទល់មុខហាងABC សង្កាត់វាល់វង់ ខណ្ឌ៧មករា។
បើតាមសំដីរបស់ជនរងគ្រោះឈ្មោះ សារឿន ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរធ្វើការនៅភោជនីដ្ឋានម្ដុំសំណង់១២ បាននិយាយប្រាប់ឲ្យដឹងថា គឺគេជិះម៉ូតូម៉ាក់វីវ៉ា ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1V-8077 មកពីលេងនៅមុខកោះពេជ្រតែពេលបើកម៉ូតូមកជិតដល់ស្តុបពេទ្យចិនស្រាប់មានរថយន្តតាក់សុីម៉ែត្រក្រហមបើកមករកប៉ះគ្នា តែមិនទាន់ប៉ះផងគ្រាន់តែចង្អុលដាក់គ្នា ស្រាប់ខាងរថយន្តតាក់សុីម៉ែត្រក្រហមឡើងតាមអាយឌីឲ្យឃាត់។ ពេលខ្ងុំបើកម៉ូតូចេញមកដល់មុខហាង ABC ស្រាប់តែមានរថយន្តតាក់សុីម៉ែត្រក្រហមបើកមកកៀខ្ងុំ ហើយថែមទាំងចុះមកវាយទៀត ពេលនោះក្រុមអ្នករត់ម៉ូតូឌុប និងកងបីចុះជួយខ្ងុំ ហើយពេលនោះអ្នកវាយខ្ងុំរត់បាត់បន្សល់តែរថយន្តប៉ុណ្ណោះ។
ចំពោះប្រជាពលដ្ឋវិញបាននិយាយថា ឲ្យតែមានរឿងជាមួយរថយន្តតាក់សុីម៉ែត្រក្រហមមិនថារឿងចរាចរណ៍ឬរឿងអីទេគឺពួកគេអាងក្រុមហ៊ុនជាអ្នកដោះស្រា ព្រោះអីមានធនារ៉ាប់រងចាំជួយពេលមានបញ្ហាអីគ្រាន់តែទុករថយន្តចោលទៅបានហើយ។ ហើយរថយន្តតាក់សុីម៉ែត្រក្រហមដែលគេចោទថា ចុះវាយគេនោះគឺមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AB-3596 និងមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 2AA-6843 ត្រូវបានសម្ថតកិច្ចនាំមកកាន់ប៉ុស្តិ៍វាល ដើម្បីរងដោះស្រាយគ្នាពេលក្រោយ។
ក្រោយពីនាំមកដល់ប៉ុស្តិ៍ហើយភាគីទាំងសងខាងជជែកគ្នាប្រហែល១ម៉ោងក៍សម្រេចថា នាំគ្នាស្បថស្បែរនៅមុខលោកតាប៉ុស្តិ៍ថា បើអ្នកណានិយាយកុហកសូមឲ្យរកសុីអីក៏ក្រ ហើយពេលចេញទៅវិញរថយន្តបុកស្លាប់តាមផ្លូវ៕
ដោយ៖ សសម