បឹងព្រែកទប់ប្រភពទឹកស្អាតកំពុងត្រូវបានចាក់សំរាមចូលផ្ទៃបឹង អាជ្ញាធរ​ឆ្លើយថាពុំបានដឹងប្រធានអង្គភាពរដ្ឋាករទឹកអំពាវនាវរកដំណោះស្រាយបន្ទាន់

ចែករំលែក៖

ខេត្តព្រះសីហនុៈ ប្រជាពលរដ្ឋជាច្រើនបានសំដែងការព្រួយបារម្មណ៏យ៉ាងខ្លាំងពាក់ព័ន្ឋទៅ​នឹង បញ្ហាសុខភាពរបស់ពួកគាត់ខណះពេលបានឃើញសំរាមជាច្រើនកំពុងត្រូវបានគេចាក់​ចូល​ទៅក្នុងកន្ទុយដីឡូររបស់លោក លន់ សុធីជាប់បឹងព្រែកទប់ដែលជាប្រភព​ទឹក​ស្អាតរបស់​ក្រុង​ព្រះសីហនុ បន្ទាប់ពីប្រភពទឹកស្អាតក្បាលឆាយ បង្ករអោយមានក្លិនស្អុយ​ស្ទើឈរ​ជិត​ពុំ​បាន។
​បង ប្រុស សារ៉េត ជាប្រជាពលរដ្ឋម្នាក់បានសំដែងទស្សនៈថា បឹងព្រែកទប់ជាបឹង​ប្រវត្តិសាស្ត្រដែលបានអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋមួយក្រុងព្រះសីហនុ ប៉ុន្តែមួយរយះ​ចុង​ក្រោយនេះ មានការគំរាមកំហែងពីអ្នកមានអំណាច ដោយសារបានវាទទីចាក់ដីលប់ ធ្វើ​ប្លង់​កម្មសិទ្ឋជាទ្រព្យសម្បត្តិផ្ទាល់អស់ប្រមាណ៣០%​ទៅហើយ។ ប៉ុន្តែអ្វីដែលកំពុងខ្លាំង​ជាង​ការ​ចាក់ដីលប់នេះ គឺមានជនអគតិមួយចំនួនតូចបានលបលួចចាក់សំរាមចូលទៅក្នុងបឹង​យ៉ាង​​អាណាធីបតេយ្យ ដោយពុំខ្វល់អំពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៏​ជាតិ អន្តរជាតិ និងខ្លួនឯងដែលកំពុងប្រើប្រាស់ទឹកនេះរៀងរាល់ថ្ងៃ។ប្រភពដ៏ដែលបានបន្តថា ចំពោះបញ្ហានេះមន្ទីបរិស្ថានខេត្ត ស្ថាប័ណ្ណពាក់ព័ន្ឋ នា នា មិនគួរណា ធ្វើព្រងើយនោះទេ គួរ​តែ​មានវិធានការបន្ទាន់ បើពុំនោះទេវាអាចប៉ះពាល់យ៉ាធ្ងន់ធ្ងរទៅថ្ងៃខាងមុខ ពាក់ព័ន្ឋសុខភាព អនាម័យ។
​លោក ប្រាក់ ប្រាកដ ប្រធានមន្ទីឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានអង្គភាព​រដ្ឋាករ​ទឹក​​ស្អាតខេត្តព្រះសីហនុបានមានប្រតិកម្មយ៉ាងខ្លាំងថា​ចំពោះបញ្ហាប្រឈមនាពេលនេះ យើង​ពុំអាចបណ្តែតបណ្តោយយូរបានទេយើងរកដំណោះស្រាយបន្ទាន់​ធ្វើយ៉ាងណាត្រូវយក​សំ​រា​ម​ កាកសំណល់ទាំងនេះចេញអោយអស់ បើពុំនោះទេ វាបង្ករផលប៉ះពាល់ធ្ងន់ធ្ងរណាស់ លើស​ពីនេះវាប៉ះពាល់ដល់វិស័យទេសចរណ៏ផងដែរ។លោកបានត្រៀមរបាយការណ៏ និង ​ពាក្យ​​បណ្តឹងទៅកាន់អាជ្ញាធរសង្កាត់ ក្រុង និង ខេត្តរួចហើយ លើសពីនេះលោក​បាន​ដាក់​កំលាំង​ឃ្លាំមើលជនដែលយកសំរាមមកចាក់ចោលនៅម្តុំមាត់បឹងព្រែកទប់នេះ ប្រិសនបើរកឃើញ​ជន​ណាមួយបានយកសំរាម រឺ កាក់សំណល់ នា នាមកចាក់ចោលច្បាស់លោកនឹង​ឃាត់​ខ្លួន​ដាក់​ពាក្យបណ្តឹងទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។
​លោក សាមុត សុធារិទ្ឋ ប្រធានស្តីទី មន្ទីបរិស្ថានបានបញ្ជាក់ថា ចំពោះបញ្ហានេះ ចាំលោក​អោយមន្ត្រីចុះពិនិត្យចាក់ស្តែង ដើម្បីរកដំណោះស្រាយ។
​ដោយឡែកឯកឧត្តម ជិន សារិន អភិបាលក្រុងព្រះសីហនុ និង ឯកឧត្តម ឈិត សេង ងួន អភិបាលរងខេត្តព្រះសីហនុ បានបញ្ចាក់ប្រាប់បណ្តាញពត៍មានស្រដៀងគ្នាថា ចំពោះ​បញ្ហានេះ ឯកឧត្តមពុំបានដឹងនោះទេ ចាំលោកអោយមន្ត្រីថ្នាក់មូលដ្ឋានចុះ​ទៅពិនិត្យ​ជាក់​ស្តែង ៕

20150723-115554.jpg

20150723-115600.jpg

20150723-115605.jpg

20150723-115611.jpg

...

20150723-115616.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print