លោក ហ៊ុនម៉ានី : សូមចូលរួមអបអរសាទរប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងប្រជាជនខ្មែរដែលទទួលបានផ្លូវថ្មី (លេខ៥១) ឆ្ពោះពីឧដុង្គ​ មកកាន់ថ្នល់ទទឹង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : សូមចូលរួមអបអរសាទរប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងប្រជាជនខ្មែរដែលទទួលបានផ្លូវថ្មី (លេខ៥១) ឆ្ពោះពីឧដុង្គ​ មកកាន់ថ្នល់ទទឹង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ នេះជាការថ្លែង របស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ សម្តេចក៏បានលើកឡើងពីការរីកចម្រើនគួរឲ្យកត់សម្គាល់លើជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងវិស័យអចលនទ្រព្យដែលបានរីកលូតលាស់យ៉ាងគំហុក ជាពិសេសក្នុងតំបន់នេះផ្ទាល់តែម្តង។ ទាំងនេះគឺដោយសារកម្ពុជា និងប្រជាជនកម្ពុជាកំពុងតែស្ថិតក្នុងបរិយាកាសនៃការរស់នៅជាមួយសន្តិភាពពេញលេញ បរិយាកាសនៃសេចក្តីសុខ សូម្បីតែករណីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏មានចំនួនតិចជាងបណ្តាប្រទេសជិតខាង ឬក្នុងតំបន់ឆ្ងាយណាស់។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ខ្ញុំពិតជាមានក្តីសោមនស្ស រីករាយចំពោះវឌ្ឍនភាពជាបន្តបន្ទាប់ និងសូមឆ្លៀតឱកាសថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជនជាអាទិភាព និងបានពុះពារ លះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីស្វែងរកសន្តិភាព សេចក្តីសុខ និងស្នាមញញឹមជូនប្រជាពលរដ្ឋរហូតមកដល់បច្ចុប្បន្ន ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print