ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ ! សម្ដេចតេជោ បញ្ជាឱ្យអាជ្ញារធរពង្រឹងសន្តិសុ ខនិងសណ្ឋាប់ធ្នាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាដល់អាជ្ញាធរពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅកន្លែងកម្សាន្តនានាដែលពលរដ្ឋនឹងដើរលេងក្នុងអំឡុងថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ សម្តេចបានថ្លែងថា អាជ្ញាធរត្រូវត្រៀមឱ្យបានល្អនូវសន្តិសុខតាមមូលដ្ឋាន បង្ករលក្ខណៈសប្បាយរីករាយឱ្យប្រជាជន ដោយត្រូវត្រៀមរៀបចំពីពេលនេះទៅ។

សម្តេចក៏បានបន្ថែមថា ខាងផ្នែកវិស័យទេសចរណ៍ក៏ត្រូវណែនាំតាមផ្នែកវិស័យទេសចរណ៍តាមផ្នែកនានាគ្រប់ទីកន្លែងដើម្បីឱ្យត្រៀមរៀបចំ ព្រោះអ្នកដែលនឹងទៅលេងតាមមូលដ្ឋាននានានឹងមានច្រើន ។

សម្រាប់ឆ្នាំនេះ សម្តេចតេជោក៏បានប្រកាសថា សម្តេចនិងក្រុមគ្រួសារនឹងធ្វើដំណើរកំសាន្តទៅខេត្តព្រះសីហនុរយៈពេល ៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងឆ្នាំនេះសម្តេចនឹងទៅធ្វើដំណើរកំសាន្តជាមួយនឹងក្រុមគ្រួសាររយៈពេល ៣ថ្ងៃនៅលើទឹកដីខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥គ.ម ចាប់ពីឧត្តុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២២ សម្តេចបានថ្លែងថា ឆ្នាំកន្លងៗទៅសម្តេចបានទៅលេងនៅអង្គរសង្រ្គាន ប៉ុន្តែឆ្នាំនេះនឹងទៅលេងនៅខេត្តកំពង់សោមទៅងូតទឹកសមុទ្រ ៣ថ្ងៃតែម្តង។
សម្តេចតេជោ បានមានប្រសាសន៍លើកឡើងថា, កូវីដ-១៩មិនបានរារាំងដល់គម្រោងសាងសង់ដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា កូវីដ-១៩ មិនបានរារាំងដល់គម្រោងសាងសង់ដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាបានទេ ជាប្រសាសន៍ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥១ សាងសង់ដោយក្រុមហ៊ុនចិន នាព្រឹកថ្ងៃទី២៥ មីនា ២០២២នេះផងដែរ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print