កំពង់ឆ្នាំងៈ ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង កំពុងដាក់ឱ្យដំណើរការបូមយកទឹកពីទន្លេសាប ទម្លាក់តាមព្រែកហាវ ប្រវែងប្រមាណ ២.០០០ ម៉ែត្រ ដើម្បីទៅផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់មួយចំនួន ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ទន្ទឹមនឹងនេះ ក្រុមការងារមន្ទីរ ក៏បានចូលរួមជាមួយអាជ្ញាធរស្រុក និងប្រជាពលរដ្ឋ ជីកអណ្តូងទឹក នៅតាមតំបន់មួយចំនួនទៀត ដែលនៅឆ្ងាយពីប្រភពទឹកផងដែរ ៕
ដោយ សុខ ខេមរា
...