ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ នៅវេលាម៉ោង០២:៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះ៦៤អឺ០ ផ្លូវមុន្នីវង្ស កែងផ្លូវ១២៨ (ក្រុមហ៊ុនTPS ) ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ សុខ ធី ហៅ អាជ្រុយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
ចំណែកជនរងគ្រោះឈ្មោះសុិន វ៉េត ភេទ ប្រុស អាយុ៦៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខGss នៅផ្ទះជួល នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចជំនាញដកហូតសម្ភារៈ៖ ម៉ូតូម៉ាក់ Icon ពណ៌ខ្មៅលាយ ស សេរី ឆ្នាំ២០០៩ ពាក់ស្លាកលេខ ត្បូងឃុំ 1.D 53720។ សម្ភារៈបាត់បង់៖ ទូរស័ព្ទម៉ាក់POPPO ពណ៌ខ្មៅ
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖សហការី