ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២នេះ លោកបោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោមបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ឧបករណ៍បំពងសំឡេងចំនួន១៩គ្រឿងជូនសាខាបក្សភូមិទាំង១៨ ក្នុងឃុំចំណោម ក្នុងនោះក៏មានទីស្នាក់ការបក្សឃុំចំនួន១គ្រឿងផងដែរ ព្រមទាំងចែកសម្ភារមួយចំនួនទៀតដើម្បីទុកប្រើប្រាស់តាមតម្រូវការ។
ក្នុងពិធីនោះដែរ លោកបោន ប៊ិន បានកោតសរសើរដល់ប្រធានក្រុមការងារចុះជួយភូមិទាំង១៨ ព្រមទាំងប្រធានបក្ស ឃុំ-ភូមិ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មកន្លងមក ហើយនៅតែបន្តធ្វើសកម្មភាពចុះជួយដោះស្រាយការប្រឈមជូនប្រជាជនក្នុងភូមិសាស្រ្តរបស់ខ្លួនរហូតដល់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ ។
លោកបានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវតែបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរដ្ឋាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនផងដែរ ៕
ដោយ៖ ស សម