លោក ហ៊ុនម៉ានី ៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំក្រោមពាក្យស្លោក “បំភ្លេចម្តេចបាន”

ចែករំលែក៖

ភ្នំពេញ ៖ “បំភ្លេចម្តេចបាន” ។ នេះជាការថ្លែង របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ។ លោកបន្តថា, ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំក្រោមពាក្យស្លោក “បំភ្លេចម្តេចបាន”។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ជាពាក្យ ដែលថ្នាក់ដឹកនាំ (ជាយុវជនជំនាន់មុន) បានក្រើនរំឭកឲ្យយើង (ជាយុវជនជំនាន់ក្រោយ) ដែលកើតធំធាត់ និងមានឱកាសច្រើនជាងពួកគាត់ ចងចាំដល់សោកនាដកម្មដែលប្រទេសជាតិ និងប្រជាជនស្លូតត្រង់របស់កម្ពុជាបានឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌ក្នុងរបប់ខ្មែរក្រហម។ ទោះយើងមានសន្តិភាព ការអភិវឌ្ឍ ឱកាស និងមានភាពសម្បូរសប្បាយជាងអតីតកាលក្តី យើងមិនគួរណាភ្លេចទាំងស្រុង ដល់សោដនាដកម្ម ដែលប្រទេសជាតិ និងប្រជាជនយើងបានឆ្លងកាត់ ជាពិសេសទុក្ខវេទនា ការព្រាត់ប្រាស និងភាពសោកសង្រេងនានា ដែលជាផលនៃសង្រ្គាម។ ការបំភ្លេច ឬមិនទទួលស្គាល់ ថ្ងៃ៧ មករា គឺស្មើរនឹងការបំភ្លេចអតីតកាល ការបំភ្លេចសោកនាដកម្ម និងការបំភ្លេចដល់ដួងវិញ្ញាក្ខន្ធបស់អ្នកបាត់បង់ជីវិតផង និងភាពអយុត្តិធម៌សម្រាប់លោកតា លោកយាយ អ៊ុំពូមីង ដែលជាជនរងគ្រោះ និងជាសាក្សីក្នុងរបបនោះផង។

លោកចងចាំពាក្យថា, (ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំក្រោមពាក្យស្លោក “បំភ្លេចម្តេចបាន”)៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print