Update៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លះបង់កម្លាំងកាយចិត្ត អាយុជីវិតដើម្បីសន្តិភាព, ការពារបានសុខមាលភាពប្រជាពលរដ្ឋពីជំងឺកូវីដ១៩ និងកំពុងអភិវឌ្ឍ ស្តារកំណើនសេដ្ឋកិច្ច

ចែករំលែក៖

ខេត្តព្រៃវែង ៖ ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីសមិទ្ធផលនានាដែលសម្រេចបានក្រោមម្លប់សន្តិភាព។ សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញ ដោយការលះបង់កម្លាំងកាយចិត្ត អាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

«​សន្តិភាពមានតម្លៃខ្លាំងបំផុត បើ​គ្មាន​សន្តិភាព គឺ​គ្មាន​ការអភិវឌ្ឍឡើយ។ ដូច្នេះទោះ​ក្នុងតម្លៃ​ណាក៏ដោយ ត្រូវការពារ​សន្តិភាពឲ្យបាន»​។ នេះ​ជាការបញ្ជាក់របស់​ឯកឧត្តម វង្ស ពិសេន នៅចំពោះមុខមន្រ្តីក្រុមប្រឹក្សាឃុំ សមាសភាពភូមិ ប៉ុស្តិ៍រដ្ឋបាល គិលានុបដ្ឋាក លោកគ្រូអ្នកគ្រូ និងយុវជនយុវនារី នៅទូទាំងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែមីនានេះ។

ទាក់ទងនឹងការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ឯកឧត្តម វង្ស ពិសេន បានផ្តល់គុណតម្លៃចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋតាមរយ:ការដាក់ចេញនូវយុទ្ធវិធី និងផ្លាស់ប្ដូរយុទ្ធសាស្ត្រទាន់សភាពការណ៍ ជាពិសេសការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបង្កើតភាពសុាំ និងឈានទៅបើកសាលារៀន រមណីយដ្ឋាននានា ស្តារសេដ្ឋកិច្ចជាតិ។

នាយឧត្តមសេនីយ៍បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០២១ រាជដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ ជាមួយនឹងការរំពឹងទុកកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ពី៤ទៅ៥ភាគរយ ក្នុងករណីដែលកម្ពុជាមិនមានការរាតត្បាតជំងឺកូវីដ១៩ជាថ្មី។

ទោះយ៉ាងណា នាយឧត្តមសេនីយ៍ប្រធានក្រុមការងារ មិនភ្លេចផ្តាំផ្ញើដល់មន្ត្រីក្រុមការងារគ្រប់ថ្នាក់ ឲ្យបន្តជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានគ្រប់គ្នា ព្រមទាំងអនុវត្តខ្ជាប់ខ្ជួននូវវិធាន ៣កុំ និង៣ការពារ៕

    

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print