ភ្នំពេញ : សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្លើយតបនឹងខ្លឹមសារផ្សព្វផ្សាយរបស់វិទ្យុបរទេសនិយាយភាសាខ្មែរមួយ ដែលបានធ្វើការផ្សព្វផ្សាយកិច្ចសម្ភាសន៍ជាមួយស្ត្រីឈ្មោះ ឡុង គឹមហ៊ាង ដែលមានខ្លឹមសារវាយប្រហារតាមបែបអគតិ បង្កការញុះញង់ឲ្យមានការរើសអើង និងមានចរឹតមួលបង្កាច់ការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា សូមសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមមេត្តាអានខ្លឹមសារពិតទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម÷
អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា, កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ បានធ្វើការផ្សព្វផ្សាយកិច្ចសម្ភាសន៍ជាមួយស្ត្រីឈ្មោះ ឡុង គឹមហ៊ាង ដែលមានខ្លឹមសារវាយប្រហារតាម បែបអគតិបង្ករការញុះញុងឲ្យមានការរើសអើង និងមួលបង្កាច់ការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាព និងសេចក្ដីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណៈមតិជាតិ-អន្តរជាតិ បាន ជ្រាបថា ៖ ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺជាភរិយារបស់ឈ្មោះ រ៉ាត់ រ័ត្នមុន្នី ដែលបុរសរូបនេះ ធ្លាប់បានធ្វើ សកម្មភាពលួងលោមជនរងគ្រោះ ០២នាក់ម្តាយ និងកូនស្រី ឲ្យថតជាខ្សែរវីដេអូឯកសារ ដោយកុហកថា ជាខ្សែវីដេអូ និយាយអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោយរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិលជា ច្រើនឆ្នាំ។ ប៉ុន្តែតាមការពិតខ្សែរវីដេអូដែលថតនេះ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម មានចំណង ជើងថា «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលមានខ្លឹមសារធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ប្រពៃណីជាតិ និងសេចក្តី ថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ ផ្អែកតាមបណ្តឹងជនរងគ្រោះ ០២នាក់ម្តាយ និងកូនស្រី សមត្ថកិច្ចបានបើកការ ស្រាវជ្រាវ ស៊ើបអង្កេត ដោយប្រមូលភស្តុតាងជាច្រើន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវ បានតុលាការចេញដីកាចាប់ខ្លួន និងបើកសវនការផ្ដន្ទាទោសបុរសឈ្មោះ រ៉ាត់ រ័ត្នមុន្នី ដាក់ពន្ធនាគារ កាល ពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩ កំណត់រយៈពេល ០២ឆ្នាំ ពីបទ «ញុះញង់ឲ្យមានការរើសអើង»។ ក្នុង អំឡុងពេលស្រាវជ្រាវ ចាប់ខ្លួន និងអនុវត្តទោសលើបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុន្នី នោះ ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង ត្រូវជាភរិយា គ្មានវត្តមានក្នុងប្រទេសកម្ពុជាឡើយ។ ដោយឡែក តាមព័ត៌មានដែលសមត្ថកិច្ចទទួលបាន ជនឈ្មោះ វ៉ាត់ រ័ត្នមុន្នី នេះបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅក្រៅប្រទេសបន្ទាប់ពីអនុវត្តទោសរួច។
ការផ្តល់កិច្ចសម្ភាសន៍របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺមានចេតនាយ៉ាងច្បាស់ក្នុងការបំភ័ន្តមតិ ជាតិ-អន្តរជាតិ ឲ្យមានការយល់ច្រលំចំពោះនយោបាយគ្រប់គ្រង ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រម ទាំងបង្ហាញឲ្យឃើញអំពីសារជាតិពុតត្បុត ញុះញុងឲ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការគាំទ្ររាជរដ្ឋាភិបាល។
ចំពោះការផ្តន្ទាទោសបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុន្នី គឺជាការអនុវត្តនូវគោលការណ៍ច្បាប់នៃប្រទេស នីតិរដ្ឋ ព្រោះបុគ្គលរូបនេះបានប្រព្រឹត្តល្មើសទៅនឹងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រ កម្ពុជា។
ដូច្នេះខ្លឹមសារសម្ភាន៍របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺជាការបញ្ចេញកំហឹងសងសឹកទាំងងងិត ងងុល ពិសេសការពោលពាក្យតាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើម និងបមាថជាតិ កំណើតរបស់ខ្លួន ដែលជាសម្ដីបំផ្លើសផ្ទុយពីការពិត ព្រោះថាបើសម្ដីទាំងនេះជាការពិតនោះ ម្ល៉េះសមស្តី ឡុង គឹមហ៊ាង និងស្វាមីឈ្មោះ រ៉ាត់ រ័ត្នមុន្នី មិនអាចមានសេរីភាព ចាកចេញពីប្រទេសកម្ពុជាបានឡើយ។
ក្នុងនាមអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធ ច្រានចោលទាំងស្រុងនូវ ខ្លឹមសារសម្ភាសន៍រវាងវិទ្យុបរទេសនិយាយភាសាខ្មែរជាមួយស្ត្រីឈ្មោះ ឡុង គឹមហ៊ាង និងចាត់ទុកថា កិច្ច សម្ភាសន៍នេះ គឺជាការរៀបចំវេទិកាក្នុងគោលបំណងទុច្ចរិត បង្កើតឲ្យមានការភ័ន្តច្រលំ និងញុះញុងបង្កឲ្យ មានការរើសអើងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងកេងចំណេញនយោបាយ និងបង្ករអស្ថិរភាពក្នុង ប្រទេសកម្ពុជា។
តាមរយៈការបំភ្លឺជូនខាងលើ យើងខ្ញុំសង្ឃឹមថា សាធារណជន ក៏ដូចជាសាធារណៈមតិជាតិ-អន្តរ ជាតិ ធ្វើការពិចារណាចំពោះហេតុផល និងវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ដោយពុំមានការភ័ន្តច្រលំ ជឿលង់ តាមខ្លឹមសារមួលបង្កាច់បែបអគតិ ដែលស្ដីឈ្មោះ ឡុង គឹមហ៊ាង បានសម្ភាសន៍នោះឡើយ។
ខ្លឹមសារដូចបញ្ជាក់ជូនក្នុងសេចក្តីប្រកាសខាងលើ សូមសាធារណជន សារព័ត៌មានជាតិ អន្តរជាតិ និងអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់ ជ្រាបជាព័ត៌មានតាមការគួរ៕
ដោយ : សុខ ខេមរា