មនុស្សអ្វីសាហាវម្លេះ! ចាប់កូនស្រីអាយុ២ឆ្នាំមួលកបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសវ័យជាង៥០ឆ្នាំចិត្តសាហាវព្រៃផ្សៃម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននាំយកទៅបន្តនីតិវិធី បន្ទាប់ឪពុកបង្កើតចិត្តសត្វរូបនេះ ស្រាយកំហឹងជាមួយកូនស្រីអាយុ២ឆ្នាំ ដោយចាប់មួលកបណ្ដាលឲ្យរងរបួសធ្ងន់ ។

 ហេតុការណ៍​ហិង្សា​ ខាងលើ បានកើតឡើងនារសៀលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅផ្ទះលើផ្ទៃទឹក ស្ថិតនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 សេចក្តីរាយការណ៍ពីម្ដុំកើតហេតុបានឲ្យដឹងនាល្ងាចថ្ងៃទី២៦ ខែមីនា នេះថា ជនសង្ស័យដៃដល់ឈ្មោះ ម៉ឺយ ទក ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកកូនស្រីបង្កើត(រងគ្រោះ)ឈ្មោះ ទក តូច អាយុ ២ឆ្នាំ បច្ចុប្បន្ន កំពុងសង្រ្គោះនៅមន្ទីរពេទ្យ ។

 ប្រភពព័ត៌មានដដែលបន្តទៀតថា ករណីហិង្សា​ក្នុងគ្រួសារខាងលើ គេពុំបានបញ្ជាក់អំពីមូលហេតុឲ្យបានច្បាស់លាស់ក៍ពិតមែន ប៉ុន្តែគេដឹងថាបណ្ដាលមកពីឪពុក(ម៉ឺយ ទក)ផឹកស្រាស្រវឹង បច្ចុប្បន្ន ជនសង្ស័យដៃដល់ជាឪពុក សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង កំពុងបន្តនីតិវិធី ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print