លោក វង​ សសូត ថ្លែងថា​ មានតែគណ បក្សប្រជាជនកម្ពុជាទេ បានស្តារប្រទេសឲ្យមានសុខសន្តិភាព​ និងការអភិវឌ្ឍន៍រីកចម្រេីនជាហូហែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷ការថ្លែងបែបនេះ​​ររបស់លោកវង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិ សម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយ មារ​ ខេត្តព្រៃវែង​អញ្ជេីញចូលរួម​ក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាឃុំដូនតី​ នាថ្ងៃទី២៧​ ខែ មីនា​ ឆ្នាំ​២០២២​ នៅស្នាក់ការគណបក្សឃុំដូនតី។

សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ និងកំពុងធ្វើបន្ត ដូចជា៖

*ទី១៖ រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍
*ទី២៖ ការកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ
*ទី៣៖ គោលនយោបាយឈ្នះ-ឈ្នះ
*ទី៤៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់គ្រប់ទីកន្លែងតាមបណ្តាខេត្ត-ក្រុង
*ទី៥៖ ធ្វើឱ្យប្រសើរឡើងនូវវិស័យអប់រំ ដើម្បីជាមូលដ្ឋានក្នុងការបណ្តុះធនធានមនុស្ស ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក
*ទី៦៖ ផែនការក្នុងការកាត់បន្ថយភាពក្រីក្រ
*ទី៧៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាការពារបានយ៉ាងល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោក វង​ សូត​ បានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នូវគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជាតែងតែបើកចំហជានិច្ចក្នុងការទទួលយកការសម្រេចចិត្តរបស់សមាជិក-សមាជិកាថ្មី សមាជិកអតីតគណបក្សដទៃដែលស្ម័គ្រចិត្តមកចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយការសម្រេចចិត្តមកចូលរួមជាមួយគណបក្សប្រជាជននេះ គឺដោយសារការមើលឃើញជាក់ស្តែងអំពីការដឹកនាំដ៏ល្អរបសគណបក្សប្រជាជនកម្ពុជា ឃើញពីការអភិវឌ្ឍក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកប្រធាន​បានបញ្ជាក់បន្ថែមថា បើពុំមានគណបក្ស ប្រជាជននោះទេ ពិតជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍ និងគ្មានសន្តិសុខ សុវត្ថិភាពនោះទេ ជាពិសេសប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំគណ បក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត លោកប្រធានបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមកុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឲ្យមានអសន្តិសុខដល់សង្គមជាតិ។

លោកប្រធានបញ្ជាក់ថា ទីណាមានប្រជាពលរដ្ឋជួបទក្ខលំបាក តែងតែមានមុខមន្ត្រីគណបក្សប្រជាជនជួយដោះស្រាយជានិច្ច គឺមិនសន្យាចោលដូចគេនោះទេ។ លោកប្រធានក៏បានបញ្ជាក់ជូនសមាជិក-សមាជិកា ឱ្យបានយល់ និងដឹងអំពីប្រវត្តិរបស់គណកប្សប្រជាជនកម្ពុជាពីជំនាន់មួយទៅជំនាន់មួយ និងពីដំណាក់កាលមួយទៅដំណាក់កាលមួយរហូតដល់បច្ចុប្បន្ន។

ទទន្ទឹមនឹងនេះលោក វង​ សូត​ បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណជនប្រជាពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ជាពិសេសទទួលយកការរាយការណ៍ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ត្រូវតែយកសំណូមពរទាំងនោះមកសិក្សាដោះស្រាយ និងចាត់វិធានការជូនគាត់ឱ្យបានទាន់ពេលវេលា។ក្រុមការងារចុះជួយតាមបណ្តាភូមិទាំងអស់តាមមូលដ្ឋាន ត្រូវតែចុះជួប និងសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំដោយផ្ទាល់យ៉ាងសកម្ម ដើម្បីសិក្សាស្វែងយល់អំពីការខ្វះខាត និងបញ្ហាប្រឈមជាក់ស្តែងដែលប្រជាពលរដ្ឋជួបប្រទះ។

លោកប្រធានកោតសរសើរដល់សមាជិក-សមាជិកា ក្រុមការងារគណបក្សប្រជាជន និងសមាជិកទើបចូលថ្មីទាំងអស់ ដែលបានខិតខំនិងបម្រើដោយស្ម័គ្រចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវខិតខំបន្ថែម ដើម្បីគណបក្សប្រជាជនកម្ពុជា។ ជាមួយនោះដែរ លោកប្រធានក៏បាននាំយកជាសម្ភារៈ និងថវិកាមួយចំនួន ដើម្បីចែកជូនសមាជិកថ្មីទាំង៨១៩នាក់​ដោយក្នុងនោះ​ សមាជិកផ្ទេរចូលមកពីក្រៅឃុំចំនួន១០៥នាក់​ សមាជិកវិលមកពីចំណាកស្រុក​ ក្រៅប្រទេសចំនួន៤៩២នាក់​ សមាជិកយុវជនទេីបគ្រប់អាយុ១៨៥នាក់​ និងមកពីគណបក្សសង្គ្រោះជាតិចំនួន៣៧នាក់ផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print