បុរសម្នាក់បើករថយន្តលឿនដល់ផ្លូវកោងបានរេចង្កូតទៅបុករះបង្គោលថ្ម និងដើមឈើ២ដើមរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តmazdaមួយគ្រឿង យ៉ាងលឿនដល់ផ្លូវកោង មិនប្រយ័ត្នបានរេចង្កូតទៅបុករះបង្គោលថ្ម និងដើមឈើចំនួន២ដើមបាក់រាដល់ដី សំណាងល្អមិនបណ្តាលឲ្រមានគ្រោះថ្នាក់ដល់មនុស្ស ចំណែករថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក mazda ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-3911 បើកបរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ផ្លូវកោង បានបួងចង្កូតទៅបុកនឹងបង្គោលថ្ម រួចបន្តទៅបុកដើមឈើពីរដើមទៀតបាក់រាបដល់ដី ចំណែកឯរថយន្តក្រឡាប់ជើងទ្រមេឃ សំណាងល្អនៅក្នុងហេតុការណ៍នេះ មិនគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចពិនិត្យនិងបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូច យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print