ប្រទះឃើញស្រ្តីចំណាស់មិនស្គាល់អត្តសញ្ញាណម្នាក់សង្ស័យជាជនអនាថា ត្រូវរថភ្លើងកិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីចំណាស់មិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យជាជនអនាថា ត្រូវបានរថភ្លើងកិនស្លាប់ យ៉ាងអាណោចអធម័ ហើយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅកណ្ដាលផ្លូវដែក កាលពី វេលាម៉ោង៣និង៣៥នាទី ជិតភ្លឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវរថភ្លើងខ្សែភ្នំពេញ កំពត ត្រង់ចំណុច ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីចំណាស់រងគ្រោះខាងលើ មានអាយុប្រហែលជាង៦០ ឆ្នាំ សង្ស័យជាជនអនាថា ត្រូវរថភ្លើងបុក បណ្ដាលឲ្យ រងរបួសបែករយះក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ។តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី២២ ខែកក្កដា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានទៅដើរតាមផ្លូវរថភ្លើង ត្រង់ចំណុចកើតហេតុខាងលើនោះ ប៉ុន្តែមិនបានដឹងថាគាត់ ធ្វើដំណើមកពីកន្លែងណាមួយនោះឡើយ ហើយខណៈនោះ ក៏មិនមាននរណាម្នាក់បាន ចាប់អារម្មណ៏ ថាគាត់ដេលនៅទីនោះដែរ។ លុះដល់ពេលកើតហេតុ ស្រាប់តែមានរថភ្លើង១ខ្សែបើកឆ្លង កាត់ ក្នុងទិសដៅពីជើងទៅត្បូង គឺចេញពីភ្នំពេញ ទៅខេត្តកំពត បានទៅដល់ល្មម។ ហើយរថភ្លើងនោះបានស៊ីប្លេរ យ៉ាងរន្ថើនបំផុតខុសពី ពេលធម្មតា ពេលនោះគេបាននាំគ្នាក្រោកមើល បានឃើញស្រ្តីរងគ្រោះ ក្រោកអង្គុយមើលរថភ្លើង និងប្រុងក្រោយចេញពីផ្លូវដែកនោះដែរ ប៉ុន្តែក្រោកមិនទាន់ក៏ត្រូវបានរថភ្លើងបុក បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងតែម្ដង។
ក្រោយពេលកើតហេតុ រថភ្លើងមិនបានឈប់ឡើយ បានបន្តដំណើរឆ្ពោះទៅ កាន់ខេត្តកំពតបាត់ ស្រមោល ចំណែកសាកសពស្រ្តរងគ្រោះបានស្ថិតនៅកន្លែងលើតហេតុ រហូតដល់វេលា ព្រឹកថ្ងៃដដែល ទើបត្រូវបានសមត្ថកិច្ច ប៉ូលិសប៉ុស្ដិ៍កន្ទោក និងអាជ្ញាធរសង្កាត់ ចុះទៅធ្វើការត្រួតពិនិត្យ និងនាំយកសាក សព ទៅតម្លល់ទុកនៅឈាបនដ្ឋាន វត្តក្បែរនោះ ចាត់ចែងបូជាសពនោះ តែម្ដង៕សុខា សែនជ័យ

20150723-120701.jpg

...

20150723-120706.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print