ឥណ្ឌា ជប៉ុននិងអាមេរិក នឹងធ្វើសមយុទ្ធរួមនៅមហាសមុទ្រឥណ្ឌា

ចែករំលែក៖

ប្រពភព័ត៌មានពីមន្ត្រីយោធានិងមន្ត្រីការរបរទេសឥណ្ឌាបានឲ្យដឹងថា នៅក្នុងឆ្នាំនេះជប៉ុនក៏​នឹងចូលរួមនៅក្នុងការធ្វើសមយុទ្ធរួមជាប្រចាំ ជាមួយឥណ្ឌានិងអាមេរិកនៅមហាសមុទ្រឥណ្ឌា​ដែលមានឈ្មោះថា​ Malabarដែលត្រូវធ្វើឡើងនៅខែតុលាឆ្នាំ​២០១៥។

តាមប្រភពព័ត៌មានខាងលើ ក្នុងរយៈពេល​ពីរថ្ងៃគឺថ្ងៃទី​២២និង​២៣ មន្ត្រីយោធាប្រទេសទាំង​៣​ឥណ្ឌាអាមេរិកជប៉ុនបានជួបពិភាក្សាគ្នានៅទីតាំងយោធាអាមេរិកក្នុងតំបន់​Yokosuka ជិតទីក្រុង​តូក្យូដើម្បីឡើងគម្រោងធ្វើសមយុទ្ធខាងលើ។ មន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូបបាន​​​​​​​​បញ្ចាក់ថា កិច្ចពិភាក្សាខាងលើរបស់តំណាងកងទ័ពជើងទឹកប្រទេសទាំងបីផ្តោតទៅលើការ​ចូលរួមរបស់ជប៉ុនក្នុងលើកនេះ។

នៅក្នុងកិច្ចប្រជុំនោះដែរមន្ត្រីទាហានប្រទេសទាំង៣នឹងសម្រេចថា​ត្រូវបញ្ចូននាវាចម្បាំង យន្ត​ហោះចម្បាំងនិងកម្លាំងទាហានប៉ុន្មានពាន់នាក់ចូលរួមក្នុងសមយុទ្ធដែលត្រូវធ្វើឡើង​នៅឈូង​សមុទ្រ បែនហ្គាលភាគខាងជើងនៃមហាសមុទ្រឥណ្ឌា។ កន្លងមកឥណ្ឌានិងអាមេរិកធ្លាប់បាន​បញ្ចូននាវាផ្ទុកយន្តហោះនិងនាវាមុជទឹកដើរដោយថាមពលបរមាណូទៅចូលរួមក្នុងសមយុទ្ធទ្វេភាគី។នៅឆ្នាំនេះសមយុទ្ធមិនមានទ្វេភាគីទៀតឡើយគឺត្រីភាគីទៅវិញ។

ក្រុមអ្នកវិភាគបញ្ចាក់ថា ឥណ្ឌាបានពង្រីកទ្រងទ្រាយនៃការធ្វើសមយុទ្ធ​ Malabar ដោយកន្លង​មកធ្វើឡើងតែជាមួយអាមេរិកប៉ុណ្ណោះ។ សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ពីការរិត​បន្តឹងទំនាក់ទំនងយោធាក្នុងតំបន់រវាងប្រទេសមហារអំណាចសេដ្ឋកិច្ច​ យោធាទាំង​៣។

ប៉ុន្តេមកទលពេលនេះមិនទាន់មានការសម្រេចចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងតូក្យូនៅឡើយ ពីការចូលរួមខាងលើ។ ការចូលរួមរបស់ជប៉ុនមានសារសំខាន់យ៉ាងខ្លំាងនាពេលនេះ ក្នុងពេលដែលជប៉ុនកំពុងតែមានវិវាទដែនអធិបតេយ្យជាមួយប្រទេសចិន៕

images

...

US_Navy_Indian_navy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print