សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ

ចែករំលែក៖

ខេត្តកណ្តាល​៖ លោកនាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ មាន​ប្រសាសន៍​ថ្លែង​អំណរ​អបអរសាទរ​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ កាលពី​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បោះ​ឈ្នោ​ត​ជូន​សម្តេច​ជា​ឯកច្ឆ័ន្ទ​ជូន​សម្តេច​តេ​ជោ​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងពិធី​ជួបសំណេះសំណាល​កងកម្លាំងប្រដាប់អាវុធ​ក្រោម​អធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្ត្រី ​ ។​ ​

លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​មាន​ប្រសាសន៍​បន្ត​ថា​ សភាពការណ៍​ពិភពលោក​បច្ចុប្បន្ន​មានការ​វិវឌ្ឍន៍​លឿន​ និង​ស្មុគស្មាញ​ក្រៃ​លែង​ ឯការ​វិវឌ្ឍន៍​នោះ​ក៏​មានការ​បត់បែន​ខ្លាំង​ណាស់​ដែរ​ ។​ កងកម្លាំងប្រដាប់អាវុធ​យើង​មិនមែន​សុទ្ធតែ​តាម​ទាន់សភាពការណ៍​ទាំងគ្រប់ៗ​គ្នា​ទៅ​តាម​ពេលវេលា​នោះ​ផង​ទេ​ ហេតុនេះ​ការ​ជួបជុំ​គ្នា​នា​ពេល​នេះ​ ដើម្បី​នឹង​ស្តាប់​ការ​ស្វែង​យល់​ដំបូន្មាន​ ការ​ចង្អុល​ទិស​របស់​សម្តេច​ សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ ។​ យើង​សុទ្ធតែ​មាន​សេចក្តី​សង្ឃឹមថា​ ក្រោយ​ពី​មានការ​ស្តាប់​នូវ​សេចក្តីណែនាំ​ហើយ​ យើង​នឹង​មាន​ទស្សនៈវិស័យ​ច្បាស់លាស់​ ​ និង​មាន​ឆន្ទៈ​មោះមុត​ក្នុង​ន័យ​ការពារ​រដ្ឋអំណាច​ស្របច្បាប់​ ការពារ​សន្តិភាព​របស់​ប្រទេស​ជាតិ​ ។ ​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​រាជរដ្ឋាភិបាល​ ខ្ញុំ​សូម​សម្តែង​នូវ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ កងទ័ព​ទាំង​៣​ប្រភេទ​ ទាំង​ជើង​គោក​ ទាំង​ជើង​ទឹក​ ជើង​អាកាស​ ក៏​ដូច​ជាក​ម្លាំ​កងរាជអាវុធហត្ថ​ នគរបាល​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រក្សា​នូវ​អធិបតេយ្យភាព​ជាតិ​ និង​សន្តិសុខ​ជាតិ​របស់​យើង​ ក្នុង​រយៈពេល​កន្លង​ទៅ​ ។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​អគ្គ​បញ្ជាការដ្ឋាន​អង្គរក្ស​ក្រុង​តា​ខ្មៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​គឺ​កងរាជអាវុធហត្ថ​ នគរបាល​ជាតិ​ និង​ផ្នែក​ស៊ី​វិល​មួយ​ចំនួន​ដែល​មាន​ប្រមាណ​ជាង​៥​ពាន់​នាក់​ចូលរួម​ ។​ ​

សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា​ ថ្ងៃនេះ​ ខ្ញុំ​រីករាយ​ដែល​បាន​ជួប​ជាមួយ​លោក​ លោកស្រី​ ពិសេស​គឺ​កងកម្លាំងប្រដាប់អាវុធ​ដែល​ជា​ការ​កម្រ​ធ្វើ​ពិធី​ជួបជុំ​បែប​នេះ​។​ មុនៗ​យើង​ជួប​គ្នា​ តាម​របៀប​នៃ​ការ​ប្រជុំ​ ដែល​មាន​ស្ថានភាព​ចម្រុះ​ ហើយ​ក៏​និយាយ​អំពី​បញ្ហា​ទូទៅ​ ទាក់​ទឹ​ន​ជាមួយនឹង​ដំណើរការ​ជាតិ​របស់​យើង​ ។​ លើក​នេះ​ការ​ជួបជុំ​កម្លាំងប្រដាប់អាវុធ​ជា​ស្នួល​ ប៉ុន្តែ​ក៏​មាន​ផ្នែក​ស៊ី​វិល​មួយ​ចំនួន​ផង​ដែរ​ជា​ភ្ញៀវ​ចូលរួម​ទៅ​វិញ​ ។​ ​

ពលកម្ម​ទាំងនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ទឹកចិត្ត​ស្នេហា​ជាតិ​ ស្នេហា​ទឹកដី​ និង​ស្រឡាញ់​សន្តិភាព​តាម​រយៈ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ការពារ​ទឹកដី​របស់​ខ្លួន​ ទាំង​ទិស​ខាងលិច​ ទាំង​ទិស​ខាងកើត​ និង​ទិស​ខាងជើង​ ។​ ពិសេស​នៅ​ទិស​ខាងលិច​ គឺ​មាន​សភាពការណ៍​កើតឡើង​ក្នុង​ដំណាក់កាល​នាយក​រដ្ឋមន្ត្រី​ អាប់​ភី​ស៊ី​ត​ វេចា​ជីវ៉ា​ ប៉ុន្តែ​ឥឡូវនេះ​មានការ​ធូរស្រាល​មួយ​ចំនួន​ ។​ ប៉ែក​ខាងជើង​ និង​ប៉ែក​ខាងកើត​មិនមែន​អ្វី​កើតឡើង​ធ្ងន់​នោះ​ទេ​ បញ្ហា​ខ្លះៗ​ដែល​កើត​មាន​មិនមែន​ជា​ជម្លោះ​មួយ​នោះ​ទេ​ ។​ ក៏​ប៉ុន្តែ​សូ​ម្បី​តែ​ព្រំ​ដី​ផ្ទះ​ក្បែរ​ខាង​គ្នា​ ក៏​មាន​បញ្ហា​ ដូច្នេះ​យើង​ខិតខំ​រក​វិធី​សម្រួល​ ខាងលិច​កំពុង​តែ​ធ្វើ​សុខ​ស្រួល​ ឥឡូវ​យើង​ត្រូវ​រក​ការ​សម្រួល​ថែម​ទៀត​ ៕​ សុខ ខេមរ៉ា

IMG_8952

IMG_8944

IMG_8947

IMG_8943IMG_8936

...

IMG_8950

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print