ពលរដ្ឋអាមេរិករាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងជាមួយអីរ៉ង

ចែករំលែក៖

សារព័ត៌មានAP និង AFP កាលពីយប់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៥ ពលរដ្ឋអាមេរិករាប់ពាន់នាក់បាននាំគ្នា​ដង្ហែក្បួនបាតុកម្ម​សើ្នដល់សភាអាមេរិកបោះឆ្នោតលុបចោលកិច្ចព្រមព្រៀងបរមាណូ ជាមួយ​អី​រ៉ង​ ក្នុងនោះអាមេរិកបានលុបចោលរាល់ទណ្ឌកម្មសេដ្ឋកិច្ចដើម្បីជាការដោះដូរ អីរ៉ងបញ្ចប់សកម្មភាពផលិតគ្រប់បែកបរមាណូ។
អភិបាលរដ្ឋញ៉ូវយ៉ក​៣អាណត្តិលោក​George Pataki បានមានប្រសាសន៍នៅក្នុងការធ្វើបាតុកម្មនោះ​ថា« នេះជាកិច្ចព្រមព្រៀងមិនអាចទទួលយកបាន​ ត្រូវតែលុបចោល ។សភាត្រូវតែធ្វើកិច្ចការ​របស់ខ្លួន ដោយត្រូវតែការពារពលរដ្ឋអាមេរិក សុវត្ថភារបស់ពលរដ្ឋ ហើយនិយាយថា​ទេ​ចំពោះកិច្ចព្រមព្រៀងកន្លងមក»។
លោក​Jeffrey Wiesenfeld អ្នកដែលជម្រុញឲ្យបានបាតុកម្មដែលមានឈ្មោះថា​ Stop Iran បាន​បញ្ចាក់ថា​មានមនុស្សប្រមាន​១មឺននាក់ចូលរួម ដោយដៃកានទងជាតិអាមេរិក អំពាវានឲ្យលុប​ចោលកិច្ចព្រមព្រៀងទាំងនោះ អាចធ្វើឲ្យពលរដ្ឋអាមេរិកមានគ្រោះថ្នាក់នាពេលអនាគត់។
ក្នុងថ្ងៃជាមួយគ្នានោះដែរ​តំណាងរាស្ត្រ Peter King អតីតប្រធានគណកម្មការសន្តិសុខផ្ទៃក្នុង​របស់សភាអាមេរិកបានបញ្ចាក់ថា លោកបានចូលរួមពិភាក្សាកិច្ចប្រជុំសម្ងាត់មួយជាមួយ​រដ្ឋមន្ត្រីការបរទេសអាមេរិកលោក​John Kerry មុនពេលចុះកិច្ចព្រមព្រៀងនោះ ។ បើទោះបី​បែបនេះក្តីលោកនៅតែចាត់ទុកកិច្ចព្រមព្រៀងនោះជារឿងមិនល្អសម្រាប់អាមេរិក៕

20150723-133954.jpg

...

20150723-133958.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print