បេក្ខជន Cambodian Idol អ៊ាម វន្នី ល្បីទាំងមិនទាន់លើកពាន

ចែករំលែក៖

ភ្នំពេញ៖ ជាមួយនឹងសមត្ថភាពទេពកោសល្យផ្នែកនិពន្ធ និងច្រៀងបេក្ខជនCambodian Idol មកពីខេត្តបាត់ដំបង អ៊ាម វន្នី បានបង្កើតឲ្យអ្នកទស្សនាចាប់អារម្មណ៍ខ្ពស់។ ទស្សនិកជនរំពឹងដែរថា បេក្ខជនមួយនេះអាចនឹងឈោងចាប់បានភាពល្បីល្បាញ​កាន់តែ​ខ្លាំង​ក្រោយពេលបញ្ចាំងការប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះបើទោះបីជា​យុវជន​រូបនេះមិនទទួលបានជ័យលាភីក្តី។

តាមពិត អ៊ាម វន្នី ត្រូវបានអ្នកនិយមទស្សនាបទចម្រៀងខ្មែរតាមបណ្តាញ YouTube​ស្គាល់ជាយូណាមកហើយតាមរយៈបទចម្រៀងប្រមាណ១០បទដែលយុវជនរូបនេះបានច្រើននិងចែកចាយពេញបណ្តាញខាងលើ។ អ្នកចម្រៀងរូបនេះកាន់តែធ្វើឲ្យមាន​ការចាប់​អារម្មណ៍ក្រោយរូបគេបានចូលរប្រកួតក្នុងកម្មវិធីCambodian Idol ហើយក៏ជាបេក្ខ​ជន​តែមួយ​គត់ លើកយកបទចម្រៀងស្នាដៃខ្លួន ក៏ដូចជាស្នាដៃកូនខ្មែរ មកច្រៀង នៅ​លើឆាក កម្មវិធីលំដាប់ពិភពលោកនេះ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ យុវជនរូបនេះ បានទទួល​ការកោតសរសើរពី សំណាក់ គណៈកម្មាធិការទាំង ៤ រូប ថា ពិតជាមាន​សំឡេង​ពិរោះ ហើយអ្វីដែលពិសេស គឺចេះនិពន្ធបទភ្លេងថ្មី និង ទំនុកច្រៀងដោយខ្លួន ឯង ដោយមិន​ចម្លងពីអ្នកដទៃ ។

ក្រោយវត្តមានបង្ហាញលើឆាកនេះ បានធ្វើឲ្យយុវជន ដែលមានស្រុក​កំណើត​មកពីទឹកដីបាត់ដំបង ទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញ​សង្គម​ហ្វេស​ប៊ុក ខណៈដែលខ្លួន ទាំងមិនទាន់នឹងបាន ឈានទៅកាន់វគ្គចុងក្រោយ លើកពាន​កម្មវិធី Cambodian Idol ។បេក្ខជនរូបនេះ ត្រូវបានគេសន្និដ្ឋានថា បើសិនជាមិនអាច​លើកពាន កម្មវីធីលំដាប់ពិភពលោកនេះបាន ក៏ អ៊ាម វន្នី ក៏មានលទ្ធភាព​អាចធ្វើជាតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងថ្មី បានដែរ ។ ទាំងនេះគឺអាស្រ័យ​លើផលិតកម្មហង្សមាស និង ផលិតកម្មផ្សេងៗ ផ្តល់ឱកាសឲ្យគាត់តែប៉ុណ្ណោះ ។

លោក​ អ៊ាម វន្នី អាយុ​២៨​ឆ្នាំ​ គឺ​ជា​អ្នក​និពន្វ​ និង​ជា​អ្នក​បង្កើត​បទចម្រៀង​ថ្មី (មិន​ចម្លង​ពីគេ) លោក​​បាន​ធ្វើ​អោយ​ មេប្រយោគ​ទាំង​បួន​អោយ​ ”YES” និងកោត​សរសើរ​នូវ​ទេព​កោសល្យ​របស់​លោក​មិន​ ដាច់​ពី​មាត់​ឡើយ។ លោក​ អ៊ាម​ វន្នី មាន​សមត្ថភាព​​អាច​តែង​និពន្ធនិង​បង្កើត​បទ​ថ្មី អាច​ច្រៀង​បាន​យ៉ាង​ពិរោះ​មាន​ទឹកដម ជាពិសេស​ចេះ​លេង​ហ្គីតា​បានយ៉ាង​ស្ទាត់​ជំនាញថែម​​ទៀតផង។

លោក ​បាន​បញ្ជាក់​ថា រហូត​មកដល់​ពេល​នេះ លោក​បាន​បង្កើត​បទថ្មី​ (មិន​ ចម្លងគេ) ចំនួន​ជាង​១០បទហើយ។ បទ​ដែល​ទទួល​បាន​ការគាំទ្រខ្លាំង​ជាង​គេ​ និង​ ជម្រុញ​អោយ​លោក​លើក​យក​មក​ច្រៀង​ក្នុង​វគ្គ​ Judge Audition នេះ​គឺ​បទ​មួយ​មាន​ចំណង​ជើង​ថា ”ស្អប់​ស្នេហ៍​ដំបូង”។ បទចម្រៀងដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនា​ក្នុង​បណ្តាញ​YouTube មានដូចជាបទ”ធុញទីក្រុង” បែក៤ឆ្នាំជួបគ្នាវិញក្នុងFacebook” “ខ្ញុំជាអ្នកខេត្តបាត់ដំបង””សៀមរាបនារី” ជាដើម៕ វឌ្ឍនា

20150723-140012.jpg

20150723-140020.jpg

...

20150723-140024.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print