ភ្នំពេញ ៖ ស្រ្តីជាអាជីវករម្នាក់ចាញ់កលល្បិចក្រុមទម្លាក់យោងដោ
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីរងគ្រោះមានឈ្មោះ ទូច ស្រីម៉ៅ អាយុ២៨ឆ្នាំ មុខរបរជាអាជីវករលក់បន្លែក្នុងផ្សារជម្ពូវ័ន ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំចំបុី ស្រុកអង្គជ័យ ខេត្តកំពត ។ ចំណែកសម្ភារៈបាត់បង់មាន ខ្សែកមាសទម្ងន់៥ជី ហើយបានមកវិញ ដីខ្សាច់១កូនថង់ ។
តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលខ្លួនកំពុងលក់បន្លែស្រាប់តែមាននារីម្នាក់មកសួរថា មុននឹងមានឃើញកញ្ចប់មាសអត់ ? មានគេដើរមករកទិញឥវ៉ាន់ជ្រុះម្តុំហ្នឹងមុននេះបន្តិច ថាហើយក៏មានស្រ្តីម្នាក់ផ្សេងទៀតមកប្រាប់ថា កុំមាត់គេជាអ្នករើសបាន ហាមប្រាប់អ្នកណាឲ្យដឹង ក្រៅពីយើង៣នាក់នេះឡើយ រួចក៏បបួលគ្នា ដោយទាំងរូបគេជាជនរងគ្រោះដើរឆ្លងពីខាងផ្សារជម្ពូវ័ន មកខាងមុខវត្តនិយាយបញ្ចុះបញ្ចូលរឿងចែកមាសគ្នា ធ្វើឲ្យស្រ្តីរងគ្រោះទន់ចិត្ត ទន់ថ្លើម ដោយសម្លឹងឃើញក្នុងកញ្ចប់ ក្រហមច្រាល សុខចិត្ត ដោះខ្សែកខ្លួនឯងប្រគល់ឲ្យស្រ្តី២នាក់ជាជនសង្ស័យឆបោក ឲ្យកាន់ថង់មាសមួយកញ្ចប់ រង់ចាំពួកគេកាត់មាសចែកគ្នា គ្រាន់តែដើរឆ្លងផ្លូវវិលទៅខាងផ្សារវិញនាំគ្នាគេចខ្លួនបាត់អស់ ចាំបាត់ៗ យូរពេល លួចស្រាយមើលក្នុងថង់ ឃើញសុទ្ធតែដីខ្សាច់ក៏ទ្រហោយំ មិននឹកស្មានថា ចាញ់បោកគេហើយ ។
ក្រោយពលកើតហេតុជនរងគ្រោះបានត្រឹ
ដោយ៖ សុខាសែនជ័យ