សាខាគយរាជធានីឃាត់រថយន្តឡង់គ្រីស័រពាក់​ស្លាក​លេខ ន​គរបាល 2-6577 ត្រួតពិនិត្យឯកសារ

ចែករំលែក៖

ភ្នំពេញ​៖  ​កម្លាំង​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ និង​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន ចុះ​ត្រួតពិនិត្យ​ឯកសារ ដើម្បី​បញ្ជាក់​បង្ក​ការ​បទល្មើស​ផ្សេងៗ នៅវេលា​ម៉ោង​១១​ព្រឹកថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ ​។​ ក្នុងនោះកម្លាំងសាខាគយបានរកឃើញរថយន្ត Land Cruiser ស៊េរី​ទំនើប​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ន​គរបាល 2-6577 កំពុងចត​នៅមុខ​ភូមិគ្រឹះ​៦៥ ផ្លូវ​២៥៧ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក៏ចូលទៅត្រួត ពិនិត្យរកឯកសារ ។

​មន្រី្តគយម្នាក់បានឲ្យដឹងថា ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ ក្រុមមន្ត្រី​គយ​មិនបាន​ចោទប្រកាន់ទៅលើរថយន្តថ្មីស្រឡាងនេះឡើយ ​គ្រាន់តែ​សុំ​ពិនិត្យ​ឯកសាររបស់​រថយន្ត​ពី​អ្នកបើកបរ​ម្នាក់ទៅតាម​នីតិវិធី ដើម្បី​បញ្ជាក់ថា​រថយន្ត​មួយ​នេះមានឯកសារស្របទៅតាម​ច្បាប់​របស់​រាជរដ្ឋាភិបាល​ដែរឬអត់? ហើយ​តាមរយៈ​អ្នកបើកបរបាន​ប្រាប់​មន្ត្រី​គយ​ថា រថយន្ត​ខាងលើនេះមាន​ម្ចាស់​ឈ្មោះលោក ចាន់​ធី និង​មាន​ឯកសារ​គ្រប់គ្រាន់​ប៉ុន្តែមិនបានបញ្ជាក់ថាលោក ចាន់ធី បម្រើការងារនៅអង្គភាពណាទេ ។​

ទោះយ៉ាងណា​រថយន្ត​ខាងលើនេះត្រូវបាន​កម្លាំង​គយ​នាំយក​ទៅធ្វើ​កំណត់​ហេ​តុ​តាម​នីតិវិធី​ច្បាប់និងឲ្យម្ចាស់យកឯកសារផ្សេងៗមកបង្ហាញផងដែរ ​៕

image001

ដោយ៖ ប្រាថ្នា

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print