លោក ប៉ា សុជាតិវង្ស ៖ ចាប់ពីខែមិថុនា តទៅអ្នកបើកបរខ្សែរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈត្រូវបាន​តំ​ឡើង​ប្រាក់ខែរហូតដល់២៥០ដុល្លារក្នុង១ខែ

ចែករំលែក៖

ភ្នំពេញ៖  លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំ​ពេញបានបញ្ជាក់ថា សាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយត័​ដឹកជញ្ជូន​សាធា​រ​ណៈ​​រថយន្តក្រុង​នឹង​រៀប​ចំតំឡើងប្រាក់ខែជូនអ្នកបើកបររថយន្ត​ដឹកអ្នកដំណើរក្នុងក្រុង​ក្នុងចន្លោះ​ពី​១៨០​​​​ដុល្លារដល់​២៥០​​ដុល្លារដោយបូកបញ្ចូលទាំងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ចាប់ពីខែមិថុនា​ ឆ្នាំ២០១៦​នេះ​តទៅ ។ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ឲ្យដឹងបែបនេះខណៈលោកកោះប្រជុំជាបន្ទាន់ជាមួយអ្នកគ្រប់គ្រងរថយន្ដដឹកអ្នកដំណើរក្នុងក្រុង និងគណៈបញ្ជាការឯកភាពខណ្ឌទាំង១២ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦  នៅសាលាក្រុងភ្នំពេញ ។

លោក​បន្ត​ថា នេះជាការខិតខំស្វែង​រកលទ្ធភាពសំរាប់​ឧបត្ថម្ភ​ពីលើប្រាក់ខែគោល ហើយ​ជាមួយគ្នានេះ អង្គ​ភាព​​រដ្ឋ​ករស្វយ័តដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងត្រូវ​រៀប​ចំបទបញ្ជាផ្ទៃក្នុង និងទប់​ស្កាត់អំពើក្លែងបន្លំ​ផ្សេង​ៗ​ពីការលក់សំបុត្ររថយន្តក្រុង ដើម្បីឲ្យមានតម្លាភាព​លើការគ្រប់​គ្រងចំ​ណូល​ឲ្យ​​បានច្បាស់​លាស់។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា  ការតំឡើងប្រាក់ឧបត្ថម្ភនេះ ត្រូវគិត​ពីប្រភព​ចំ​ណូល​ព្រោះ​​ការធ្វើបបែបនេះមិនមែន ដើម្បីគោលដៅអាជីវកម្មទេ សាលា​រាជធានីភ្នំពេញ​មានបំណង​បញ្ចូល​បងប្អូន​អ្នកបើកឡានសាធារណៈទាំងនោះឲ្យទៅជា​បុគ្គលិកជាប់កិច្ច​សន្យាតែម្តង ។

លោក អ៊ាន សុឃីម  ប្រធានរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងថា បច្ចុប្បន្ន​អង្គភាពរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងមានអ្នកបើកបរចំនួន​៩២នាក់,​ អ្នកលក់​សំបុត្រ​៩២​នាក់បូកសរុបទាំងបុគ្គលិកការរិយាល័យនិងផ្នែកផ្សេងៗ មានចំនួន២៣១នាក់,​ មានរថយន្តក្រុង​ដឹកអ្នក​ដំ​ណើរកំពុងដំណើរការមានចំនួន៤៣គ្រឿង លើចំនួនសរុប៥៧គ្រឿង​ដែលមានការខូចខ្លះ និងកំពុង​ជួស​ជុល ។​​ ចំណែកប្រាក់ចំណូលបានពីការលក់សំបុត្ររថយន្តក្រុងសព្វថ្ងៃបានពី ១៧០លានទៅ ១៨០​លាន​រៀល​ក្នុងមួយខែ។

លោក អ៊ាន សុឃីម បានរំលឹកថា ខ្សែរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈនេះ មិនយកថ្លៃឈ្នួលចំពោះ​ជនពិការ,​ ជន​ចាស់ជរា, ព្រះសង្ឃ និងសិស្សសាលាទេ ដែលបច្ចុប្បន្នពួកគាត់ទាំងនេះ ជិះរថយន្តក្រុងច្រើនជាងគេ ៕

image

image_1

image_2

ដោយ៖ សំរិត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print