ភ្លៀងមួយមេលាយឡំជាមួយខ្សល់កន្ត្រាក់បោកបក់ស្រុកចំនួន០៣បង្កផលប៉ះពាលខូចខាតលំឋានប្រជាពលរដ្ឋចំនួន១​៣៨ខ្នង និងមនុស្ស៦នាក់រងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៦នាក់រងរបួសនិងលំឋានប្រជាពលរដ្ឋចំនួន១៤៨ខ្នង រងនូវការខូចខាត ធ្ងន់ ស្រាលក្នុងហេតុការណ៍ភ្លៀងលាយឡំជាមួយខ្សល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២ លើស្រុកចំនួន០៣ គឺ ស្រុកភ្នំស្រុក ថ្មពួកនិងស្រុកស្វាយចេក ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា៖នៅស្រុកភ្នំស្រុកយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានលំនៅឋានប្រជាពលរដ្ឋ នៅភូមិតេជោសន្តិភាព (២២២២)  ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក បានរងការខូចខាតដោយខ្សល់កន្ត្រាក់ចំនួន១០៥ខ្នង ក្នុងនោះខូចខាតធ្ងន់ចំនួន៣៩ខ្នង (ធ្វើអំពីឈើចំនួន១៧ខ្នងនិងដែកចំនួន២២ខ្នង)និងសាលារៀន០១ខ្នង បង្កឲ្យមនុស្សចំនួន០៦នាក់(ស្រី)រងបួសស្រាល។
នគបាលមូលដ្ឋានបន្តថាៈស្រុកថ្មពួក ខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន២៥ខ្នង ក្នុងនោះខូចខាតធ្ងន់ចំនួន០៣ខ្នង នៅក្នុងភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ។ចំពោះស្រុកស្វាយចេក ចំនួន០៨ខ្នង ខូចខាតស្រាលនៅភូ​មិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ។
ប្រភពដដែលបានបញ្ជាក់ថា៖ ដោយមើលឃើញពីផលប៉ះពាល់ផ្ទះពលរដ្ឋលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២បានបញ្ជា កងកម្លាំងនគរបាល នៃស្រុកទាំង០៣ សហារជាមួយអាជ្ញធរមូលដ្ឋានបានចុះជួយរុះរើរៀបចំនិងជួសជុលលំនៅឋានប្រជាពលរដ្ឋឡើងវិញ ផងដែរ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print