ភ្នំពេញ÷ជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក ដែលមានយុវជន និងពលរដ្ឋយើងក្នុងសង្កាត់បឹងសាឡាងទាំង ១៧ ភូមិ ក្នុងខណ្ឌទួលគោក ចំនួន ២.៤០០ នាក់ បានបើកបេះដូងដោយស្ម័គ្រចិត្ត សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលពួកគាត់ឈ្វេងយល់ជាយូរមកហើយថា គ្មានគណបក្សណាដែលល្អ មានគោលនយោបាយដ៏ត្រឹមត្រូវ មានការអភិវឌ្ឍប្រទេសជាតិរុងរឿង ពិសេសជាងនេះ ពួកគាត់ស្រឡាញ់ពេញចិត្តប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពេលស្ថិតក្នុងស្ថានការណ៍ដែលប្រទេសជាតិជួបការរាតត្បាតជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ បានប្រឹងប្រែងអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីជួយប្រជាជនខ្មែរ ដោយគ្មានការរើសអើង ឲ្យរស់នៅចាកផុតជំងឺពីការលំបាក ។
តំណាងសមាជិកបក្សថ្មី បានឡើងប្តេជ្ញាចិត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចធ្វើពិធីទទួលស្គាល់សមាជិកថ្មីទាំងអស់ និងសូមគាំទ្របេក្ខភាពលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន រួមទាំងប្តេជ្ញាបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ។
លោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួល គោក (គ៧៨) បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ៥០០ នាក់ជាមុនសិន ។ កម្មវិធីនេះប្រព្រឹត្តទៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលចេនឡា អមដោយថ្នាក់ដឹកនាំ សមាជិក-សមាជិកាបក្សខណ្ឌ សង្កាត់ប្រមាណជាង ៦០០ នាក់។
លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក មានប្រសាសន៍សំណេះ សំណាលជាមួយសមាជិកគណបក្ស ប្រជាជនថ្មី បានរំឭកពីអតីកាលដ៏ជូរចត់ ដែលប្រទេសជាតិធ្លាក់ទៅក្នុងជ្រោះមរណា វាលពិឃាតនៃរបបប្រល័យពូជ សាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដ៏សែនឈឺ ចាប់ កាប់សម្លាប់ អស់ធនធានមនុស្ស អត់ឃ្លាន ព្រាត់និរាសគ្រួសារ ទ្រព្យសម្បត្តិក្លាយជាគំនរផែះផង់ បំផ្លាញវត្តអារាម សាសនា និង ជាសមរភូមិសង្គ្រាមដ៏រ៉ាំរ៉ៃ ការបែងចែកទឹកដី ចេញពីបាតដៃទទេ តែគណពក្សប្រជាជនបានប្រែក្លាយទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រនៃយើង ។
តាមរយៈសមិទ្ធផលដែលគណបក្ស ប្រជាជនបន្សល់ទុករយៈពេល ៤៣ ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះថ្ងៃ ៧ មករា ១៩៧៩ ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំស្ដារប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ ដោយ សារតែគណបក្សប្រជាជនកម្ពុជា មានគោលជំហរ និងគោលនយោបាយច្បាស់ លាស់ នាំប្រទេសជាតិឲ្យមានស្ថិរភាព សុខសន្តិភាពពេញលេញក្រោមនយោ បាយឈ្នះ ឈ្នះ របស់សម្តេច ។ លោកបញ្ជាក់ថា ការកសាងសមាជិកបក្សថ្មី ត្រូវធ្វើជាប្រចាំ «យើងធ្វើរហូត មុនបោះឆ្នោតក៏ធ្វើ ពេលបោះឆ្នោតក៏ធ្វើ និងក្រោយបោះឆ្នោតក៏យើងនៅតែពង្រីក» ។
ទន្ទឹមនេះ លោកប្រធានក៏បានស្វាគមន៍ក្មួយៗជាសមាជិកបក្សថ្មី ដែលបានប្រើបេះដូងសម្រេចជ្រើសរើសយកគណបក្ស ប្រជាជនកម្ពុជាដ៏ត្រឹមត្រូវនាពេលនេះ ។ លោកក៏បានស្នើដល់សមាជិក-សមាជិកាថ្មីចូលរួមធ្វើសកម្មភាពក្នុងសង្គមសាងអំ ពើល្អ បម្រើផលប្រយោជន៍សង្គមឲ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រឡាញ់ពេញចិត្ត និងគោរពគាំ ទ្រពីសំណាក់ពលរដ្ឋរបស់យើង និងផ្តែផ្តាំថា ភារកិច្ចចម្បងរបស់ក្មួយៗ គឺ «បោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា» ៕