ខេត្តស្វាយរៀង:មន្ត្រីខ័ណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀងបានចុះបង្ក្រាបនិងរុះរើ នេសាទលូស្បៃមុង ប្រមូលយកទៅកំទេចចោល សាទរពីប្រជាពលរដ្ឋ។
ករណីចុះបង្ក្រាបនិងរុះរើ នេសាទលូស្បៃមុងធ្វើឡើងនៅវេលាម៉ោង៨ ៣០នាទីព្រឹករហូតដល់ម៉ោង៤រសៀលថ្ងៃទី២៨ខែមិនាឆ្នាំ២០២២នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀង។
យោងតាមមន្ត្រីខ័ណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀងបានអោយដឹងថា
ករណីចុះបង្ក្រាបនិងរុះរើ
មានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្វាយរៀងនិងសមត្ថកិច្ចពាក់ពន្ធ័ដឹកនាំដោយលោក ស្រេង គ្រី នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង។
ដោយជាលទ្ធផលបង្ក្រាបនិងរុះរើបានរួមមាន:លូស្បៃមុងចំនួន២៥មាត់លប កន្ទុយកណ្តុលចំនួន០៥កន្ទុយប្រវែង៦០ ម៉ែត្ររបាំងស្បៃមុងចំនួន១០៥០ម៉ែត្រនិង
បង្កោលចំនួន៥០០ដើម។
ប្រភពបន្តថាហើយរហូតដល់ម៉ោង៤រសៀលថ្ងៃដដែលនេះផងដែរ
លោកសេង សីលា អភិបាលរងខេត្តស្វាយរៀង និងលោកណុប ចំរើន អភិបាលក្រុង ក៏បានអញ្ជើញចូលរួមធ្វើការដុតកំទេចចោលទាំងអស់ផងដែរ។