រដ្ឋមន្ត្រីក្រសួងសាធារណៈការទទួលស្គាល់ផ្លូវជាតិលេខ៣ វាលរេញ-កំពត​ ឆាប់ខូចដោយសារធ្វើមិនតាមលក្ខណៈបច្ចេកទេស

ចែករំលែក៖

ខេត្តកំពត៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ វាលរេញ-កំពត​ ប្រវែង២០គីឡូម៉ែត្រ ធ្វើរួចមិនជាប់ជាយូរហើយ​គឺវាបានខូចទៅវិញយ៉ាងឆាប់រហ័ស ដោយសារធ្វើមិនតាមលក្ខណៈបច្ចេកទេសនៃតំបន់។

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងក្នុងឱកាសចុះពិនិត្យកំណាត់ផ្លូវខាងលើនេះថា ការស្ថាបនាផ្លូវមិនជាប់ជាយូរ ​ដោយសារការធ្វើមិន​តាម​លក្ខណៈ​បច្ចេកទេស​នៃតំបន់ ដែលមានដីស្អុយរហូតដល់ជំរៅ១,៨ម៉ែត្រនៅខាងក្រោម ដូច្នេះដើម្បីធ្វើផ្លូវនេះ​ឲ្យបាន​ជាប់ គឺត្រូវវាយ​គ្រឹះឲ្យ​ទៅ​ដល់ជំរៅ១,៨ម៉ែត្រ ​សម្រាប់​ចម្ងាយផ្លូវ ៥គីឡូម៉ែត្រ ដែលចេញ​ពី​ផ្លូវជាតិលេខ៤​វាលរេញ​ក្នុងស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ​ហើយសម្រាប់​ចម្ងាយផ្លូវ១៥គីឡូម៉ែត្រ​ទៀត ឆ្ពោះទៅ​ខេត្តកំពត គឺត្រូវ​ពង្រឹង​គ្រឹះ​ ទើប​អាចចាក់បេតុងកម្រាស់ ​២,៦តឹក ​ទើបផ្លូវនេះ​លែងស្រុត​ បើមិនដូច្នេះទេ​ចំណាយ​ថវិកា​ហើយ ​មិនបានមួយឆ្នាំ​ទេផ្លូវ​នៅតែស្រុត។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៣ វាលរេញ កំពត​ មានប្រវែង៥៤គីឡូម៉ែត្រ ផ្លូវនេះបានស្ថាបនា​រួចរាល់ហើយ ប៉ុន្តែចម្ងាយផ្លូវ៣៤គីឡូម៉ែត្រពីក្រុងកំពត បានចាក់ កៅស៊ូល្អស្អាត និងជាប់​មាន​គុណភាព ​។ ដោយឡែកចម្ងាយ២០គីឡូម៉ែត្រពីវាលរេញទៅផ្លូវជាតិលេខ៣មានការខូចខាតខ្លាំង ដោយ​សារគ្រឹះខាងក្រោមជំរៅ ១,៨ម៉ែត្រមានដីស្អុយ​ ដែល​ត្រូវការជំនាញ​បច្ចេកទេសបុក ឬវាយ​គ្រឹះដូចជា​ការសាងសង់ស្ពានផងដែរ ​ទើបតំបន់នោះលែង​មានការស្រុត ​និងខូចខាត៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print