សម្តេចតេជោ កោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះ លោក គង់ វិបុល កំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធលើសផែនការ ប្រមាណជា ៥៣៨,៨៥ លានដុល្លារ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះខ្ពស់ លោក គង់ វិបុល កំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធលើសផែនការ ប្រមាណជា ៥៣៨,៨៥ លានដុល្លារ។ នេះបើយោងតាមលិខិតផ្លូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន មកលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ខ្ញុំសូមសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះ លោក គង់ វិបុល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី រាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញ បេសកកម្មយ៉ាងជោគជ័យដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានលើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២ ភាគរយ នៃផែនការប្រចាំឆ្នាំ។ ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ កំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានលើសផែនការរហូតដល់ ២៤,០២ ភាគរយ ស្មើនឹង ២ ១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ។

សម្តេចតេជោ លើកឡើងថា, សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាពនៃការដឹកនាំប្រកាន់យកនូវគោលការណ៍ អភិបាលកិច្ចល្អនិងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្ម របស់លោកក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ។ ពិតណាស់ ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលលើសផែនការខាងលើពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិបើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែល កម្ពុជាបាននិងកំពុងជួបប្រទះនូវបង្កើនការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ជាមួយគ្នានេះ ខ្ញុំសូមគាំទ្រចំពោះវិធានការនានាដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ សារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។

ដើម្បីបង្កើនប្រសិទ្ធភាពនិងកម្លាភាពនៃការប្រមូលចំណូលពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធនិងបន្តធ្វើទំនើបកម្មរដ្ឋបាល សូម លោក និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចដើម្បីសម្រេចបានជោគជ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូន រដ្ឋសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ សូម លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ទទួលនូវការស្រឡាញ់រាប់អានជីជ្រាលជ្រៅពីខ្ញុំ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print