ប្រជាពលរដ្ឋ១៨គ្រួសារចោទប្រធានមន្ទីររឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវមិនដោះស្រាយកង្វល់ជូនពួកគាត់សង្ស័យពាក់ពន្ធ័អំពើពុករលួយ

ចែករំលែក៖

ខេត្តតាកែវ៖ ប្រជាពលរដ្ឋចំនួន១៨គ្រួសាររស់នៅភូមិកំហ្លួង ឃុំស្រុកអង្គរបុរី ខេត្តតាកែវ បានចោទប្រធានមន្ទីររឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវមិនព្រមដោះស្រាយកង្វល់ជូនពួកគាត់សង្ស័យថាពាក់ព័ន្ធអំពើពុករលួយ។

យោងតាមសេចក្ដីរាយការបានឲ្យដឹងថា ពួកគាត់បានដាក់ពាក្យបណ្ដឹងជាង២ឆ្នាំហើយតាមរយៈសាលាស្រុកអង្គរបុរីសុំជួយអន្ដរាគមន៍រឿងសិប្បកម្មផលិតទឹកត្រីបំពុលបរិស្ថានដល់ពួកគាត់ធ្ងន់ធ្ងរតែបែជាលោកប្រធានមន្ទីរខាងលើទុកសំណុំរឿងពួកគាត់ចោលមិនព្រមដោះស្រាយរហូតមកដល់សព្វថ្ងៃ។

យោងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋទាំង១៨គ្រួសារដែលបានប្ដឹងលើលោកស្រី វ៉ាន់ សៀវម៉ី ជាម្ចាស់សិប្បកម្មផលិតទឹកត្រីដែលមានទីតាំនៅចំនុចខាងលើជាច្រើនចំនុច។ដូចជាធ្វើឲ្យមានសម្លេងរំខានដល់ការរស់នៅរបស់ពួកគាត់ មានផ្សែងហ៊ុយចូលផ្ទះធ្វើឲ្យពួកគាត់រស់នៅមិនកើត បង្កក្លិនស្អុយអសោចរកដកដង្ហើមមិនរួច និងជះផ្កាអំបិលចេញភាយមកក្រៅ។ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ជាង២ឆ្នាំមកហើយលោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវមិនដែលមានវត្តមានចុះមកពិនិត្យដល់ទីតាំងខាងលើនោះទេគឺប្រើតែកូនចៅរបស់លោកចុះមកយកលុយពីម្ចាស់សិប្បកម្មខាងលើតែប៉ុណ្ណោះ។ ពួកគាត់បន្ដទៀតថា លោកស្រី វ៉ាន់ សៀវម៉ី ម្ចាស់សិប្បកម្មខាងលើបានដើរអួតប្រាប់គេឯងថា ចង់ប្ដឹងលោកស្រីដល់ណាក៏ប្ដឹងទៅ ព្រោះលោក កេត ព្រុង ជាមនុស្សរបស់លោកស្រីនិងជាខ្នងបង្អែកដ៏រឹងមាំព្រោះលោកស្រីជះលុយច្រើនណាស់ទម្រាំបានធ្វើអាជីវកម្មផលិតទឹកត្រីរហូតដល់សព្វថ្ងៃនេះ។

ជុំវិញករណីខាងលើលោក ពួយ រដ្ឋា អភិបាលរងស្រុកអង្គរបុរីបានឲ្យដឹងថា ពិតជាមានប្រជាពលរដ្ឋ១៨គ្រួសារប្ដឹងលោកស្រី វ៉ាន់ សៀវម៉ី ម្ចាស់សិប្បកម្មផលិតទឹកត្រីខាងលើមែន ហើយខាងអជ្ញាធរស្រុកបានប្រជុំគណៈបញ្ជាការឯកភាពសម្រេចឲ្យបញ្ឈប់ជាបន្ទាន់នៅទីតាំងសិប្បកម្មខាងលើហើយឲ្យម្ចាស់សិប្បកម្មរកកន្លែងផ្សេងដើម្បីធ្វើអាជីវកម្មបន្ដព្រោះទីតាំងដែលប្រជាពលរដ្ឋប្ដឹងគឺពិតជាមានផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ធ្ងន់ធ្ងរមែន។ លោកបន្ដទៀតថា លោកស្រី វ៉ាន់ សៀវម៉ី មិនព្រមធ្វើតាមការសម្រេចរបស់អាជ្ញាធរស្រុកទេដោយលោកស្រីអះអាងថា មានតែប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មទេដែមានសិទ្ធបិតទីតាំងអាជីវកម្មរបស់លោកបាន។

លោក កេត ព្រុង កន្លងទៅធ្លាប់សន្យាជាប្រជាពលរដ្ឋថា លោកនិងចុះបិតទីតាំងផលិតទឹកត្រីនេះឲ្យបាន តែ២ឆ្នាំមកហើយនៅដដែល៕

12910534_119077718491260_200614799_n

ដោយ៖ ជីសូរកា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print