ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ អភិបាល​រង​ក្រុង​កំពង់ចាម​

ចែករំលែក៖

ខេត្តកំពង់ចាម​៖​ នាព្រឹក​ថ្ងៃ​ទី​២៧​ មេសា​ ២០១៦​ នៅ​សាលប្រជុំ​សាលា​ក្រុង​កំពង់ចាម​ បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​លោក​ លី​ សុវណ្ណ​ អតីត​ជា​អធិការរង​ស្រុក​ចំការ​លើ​ មក​ទទួល​មុខ​តំណែង​ជា​ អភិបាល​រង​ក្រុង​កំពង់ចាម​ ក្រោម​អធិបតីភាព​ លោកអ៊ុំ​ភឿន​ គុណវឌ្ឍ​ អភិបាល​រង​ នៃ​គណៈ​អភិបាល​រង​ខេត្ត​កំពង់ចាម​ តំណាង​លោក​ លន់​ លឹម​ថៃ​ អភិបាល​ខេត្ត​ ។

បន្ទាប់​ពី​ការ​អាន​អនុក្រិត្យ​ ប្រកាស​របស់​រាជរដ្ឋាភិបាល​ ស្តីពី​ការ​តែង​តាំង​មុខ​តំណែង​លោក​ លី​ សុវណ្ណ​ ជា​អភិបាល​រង​ក្រុង​កំពង់ចាម​រួច​មក​ លោក​អភិបាល​រង​ក្រុង​ថ្មី​ក៏​បាន​ឡើង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា​ នឹង​បំពេញ​ភារកិច្ច​ ដែល​ថ្នាក់​លើ​ប្រគល់​ជូន​ឲ្យ​បាន​ល្អ​ប្រសើរ​ គោរព​អនុវត្ត​ដាច់​ខាត​តាម​រដ្ឋធម្មនុញ្ញ​ និង​លិខិត​បទដ្ឋាន​បច្ចេកទេស​នានា​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ខិត​ខំ​បំពេញ​ការងារ​ ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ដើម្បី​បម្រើ​ជាតិ​ មាតុភូមិ​ និង​ប្រជាពលរដ្ឋ​ ពិសេស​ការ​ថែរក្សា​ស្ថេរភាព​ នយោបាយ​ សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ខិតខំ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ក្រុង​ឲ្យ​មាន​សោភ័ណភាព​ ក្លាយ​ជា​ទី​ក្រុង​ស្អាត​ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​រំដួល​៣ទង​ និង​ត្រៀម​ប្រកួត​ប្រជែង​ជាមួយ​ទីក្រុង​ តាម​បណ្ដា​ប្រទេស​តំបន់​អាស៊ី​ ។

បន្ទាប់​មក​លោក​ អ៊ុំ​ភឿន​ គុណវឌ្ឍ​ បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​ដែល​បាន​តែងតាំង​ថ្មី​ និង​មន្ត្រី​កំពុង​បំពេញ​ការងារ​ ត្រូវ​បង្កើន​ទំនាក់ទំនង​សាមគ្គីភាព​ផ្ទៃ​ក្នុង​ សិក្សា​អភិវឌ្ឍន៍​ចំនេះ​ដឹង​បន្ថែម​ និង​យក​គំរូ​ល្អ​រៀមច្បង​ ឬ​ព្រឹទ្ធាចារ្យ​ជំនាន់​មុនៗ​ ត្រូវ​មាន​ឆន្ទៈ​មោះមុត​ ម៉ឹង​មាត់​ ក្នុង​ការ​បំពេញ​ភារកិច្ច​ បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស​ និង​ទាន់​ពេល​វេលា​ ហើយ​ពេល​ប្រឈម​បច្ចុប្បន្ន​នេះ​ អភិបាល​ស្រុក​ក្រុង​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ មាន​វិធាន​ការ​ចំពោះ​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធ​នឹង​ បញ្ហា​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​ និង​ការ​ពារ​ជម្ងឺ​ផ្សេង​ៗផងដែរ​ ៕​

image

image

ដោយ៖ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print