ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ រូបបដិមាដាច់ក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅលើដំនរដីចាក់បាតផ្ទះត្រូវបានប្រគល់ឲ្យអាជ្ញាធរអប្សរារក្សាទុក ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលក្តីរុណចំណុះ ឲ្យអធិការដ្ឋាននគរបាលស្រុកពួកបានឲ្យដឹងថា រូបបដិមាខាងលើនេះត្រូវបានឈ្មោះ ឡាត់ យ៉ន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិតាប៉ាង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាបជួលអេស្កាវ៉ាទ័រជីកដីពីបាតត្រពាំងមកចាក់បាតផ្ទះក៏បានប្រទះឃើញរូបបដិមាហើយម្ចាស់ផ្ទះបានប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្តីរុន។
ក្រោយពីទទួលយកនូវរូបបដិមានេះរួចមកលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងលោកមេភូមិ លោកមេឃុំរួមទាំងប្រជា ពលរដ្ឋបានប្រគល់រូបបដិមាៅឲ្យអាជ្ញាធរអប្សារាបន្តដែលដឹកនាំដោយលោក ឈាន រដ្ឋា ដើម្បីយកទៅរក្សាទុក។
សូមបញ្ជាក់ផងដែរថា រូបបដិមាដាច់ក្បាលនេះមានកម្ពស់៣៧សង់ទីម៉ែត្រ និង មានទម្ងន់៥,៦គីឡូក្រាម។ នេះជាការភ្ញាក់រលឹករបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលចង់អភិរក្សទុកនូវវត្ថុបុរាណដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរយើងដែលបានបន្សល់ទុកនាសម័យមុន ៕
ដោយ៖ ហេង នរិន្ទ្រ
...