អង្គការស្រាវជ្រាវពីហិរញ្ញវត្ថុនៅលើ ពិភពលោក Global Financial Intig-rity (GFI)បានប្រកាសរបាយការណ៍ស្រាវជ្រាវពីហិរញ្ញវត្ថុបង្ហាញឱ្យដឹងថា ឥណ្ឌា ឈរលំដាប់ទី៣នៅលើពិភពលោកពីកម្រិត លុយខ្មៅ ។
តាមការប៉ាន់ប្រមាណរបស់ GFI ឥណ្ឌាមានទឹកប្រាក់រហូតដល់ទៅ៩៤,៧៦ពាន់លានដុល្លារ ប្រាក់រកស៊ីខុសច្បាប់ បានបញ្ជូនចេញពីប្រទេសនេះ។ ក្នុង ដំណាក់កាលឆ្នាំ២០០៣ មកចំនួនលុយខ្មៅរបស់ឥណ្ឌាមានរហូត៤៣៩,៥៩ពាន់លានដុល្លារ ស្ថិតនៅលំដាប់ទី៣បន្ទាប់ពី ចិននិងរុស្ស៊ី ។
ប្រាក់ខុសច្បាប់បានយកចេញពីប្រទេស ឥណ្ឌា មានប្រមាណ១០ភាគរយនៃប្រាក់ ខ្មៅទាំងអស់។ គ្រោះលុយខ្មៅបានក្លាយ ទៅជាប្រធានបទក្ដៅនៅក្នុងឆាកនយោ បាយឥណ្ឌានិងជាគោលនយោបាយលេចធ្លោបំផុតក្នុងសកម្មភាពបោះឆ្នោតកាលពីខែឧសភាកន្លងមក។ រដ្ឋាភិបាលសម្ពន្ធ មិត្ដប្រជាធិបតេយ្យ NDA ដឹកនាំដោយ នាយករដ្ឋមន្ដ្រី ណារ៉េនដ្រា ម៉ូឌី ពេលឡើង កាន់អំណាចបានសន្យាថា នឹងអនុវត្ដគោល នយោបាយប្រយុទ្ធប្រឆាំងលុយខ្មៅ ។
រដ្ឋាភិបាលបានប្ដេជ្ញានិងអនុវត្ដវិធី សាស្ដ្រប្រមូលយកលុយខុសច្បាប់ដែលបានរក្សាទុកនៅក្នុងធនាគារជាច្រើនទាំងក្នុងនិងក្រៅប្រទេសដើម្បីយកមកជួយ ដល់ពលរដ្ឋឥណ្ឌាក្រីក្ររស់នៅតាមតំបន់ជនបទដាច់ស្រយាល។ ប៉ុន្ដែមកទល់ ពេលនេះ ឥណ្ឌាមិនទាន់មានព័ត៌មាន របាយការណ៍ច្បាស់លាស់ពីប្រភពលុយខ្មៅដែលលាក់ទុកនៅធនាគារណានៅ ក្នុងប្រទេសណាខ្លះនោះទេ ទាំងនោះ ហើយជាផលលំបាកយ៉ាងខ្លាំងក្នុងការ បង្កដកហូតប្រាក់ទាំងនោះមកជួយពលរដ្ឋក្រីក្រ ៕
ប្រែសម្រួល៖ ម៉ែវ សាធី