សាសនិកអ៊ិស្លាមនៅភាគខាងត្បូង ប្រទេសថៃបានអះអាងថា រដ្ឋាភិបាលមិនបានផ្តល់អទិភាពដល់ជនជាតិអ៊ិស្លាម ដែលក្រុមអ៊ិស្លាមនៅទីនោះចាត់ទុកខ្លួន ឯងថា ជាជនជាតិដើមភាគតិច។ នៅក្នុង តំបន់នោះអ្នកកាន់សាសនាព្រះពុទ្ធជាជនជាតិថៃគ្រាន់តែជាជនជាតិភាគតិចនៅ ភាគខាងត្បូងតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកកាន់ ពុទ្ធសាសនាមានតិចជាងជនជាតិអ៊ិស្លាម ជាហេតុជម្រុញឲ្យមានការវាយប្រហារទៅលើអ្នកកាន់ពុទ្ធសាសនា។
មួយវិញទៀតសហគមន៍អ៊ិស្លាមនៅ ភាគខាងត្បូងដើមកំណើតម៉ាឡេ ចំណែកអ្នកកាន់ពុទ្ធសាសនាមានដើមកំណើតថៃ។ អ្វីដែលធ្វើឲ្យក្រុមអ៊ិស្លាមខឹងខ្លាំងនោះ គឺពួកគេត្រូវបានចាត់ទុកថា ជាជនជាតិ ភាគតិចទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ តំណែងសំខាន់ៗទាំងអស់តាំងពីតូចដល់ធំគឺជនជាតិថៃកាន់ពុទ្ធសាសនាជាអ្នក គ្រប់គ្រង។ ទាំងនោះហើយបានជាក្រុម និយមជ្រុលមានឱកាសបំផុសបំផុលប្រឆាំង ក្រុមអ្នកកាន់ព្រះពុទ្ធសាសនា។
កត្តាទាំងនោះហើយបានធ្វើឲ្យខេត្តភាគ ខាងត្បូងប្រទេសថៃគឺខេត្ដយ៉ាឡា, ណារ៉ា ផិវ៉ាត់ និងប៉ាតានី មានសកម្មភាពប្រឆាំងទៅនឹងរដ្ឋាភិបាលថៃ ដោយក្រុមជ្រុលនិយម បានផ្សព្វផ្សាយខិត្ដប័ណ្ណចងស្លាកបដាមាន អត្ថន័យប្រឆាំងនឹងរដ្ឋាភិបាល ។
ក្នុងពេលជាមួយគ្នានោះក៏មានការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ ក៏ប៉ុន្ដែមិនបណ្ដាលឱ្យមានអ្នកស្លាប់ និង រងរបួសនោះឡើយ។ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅភាគខាងត្បូងប្រទេសថៃ អំពើហិង្សាការវាយប្រហារកើនឡើង ហើយការវាយប្រហារភាគច្រើនសំដៅទៅលើកម្លាំងប៉ូលិសសន្ដិសុខនិងមន្ដ្រីរាជការ បណ្ដាលឱ្យមានអ្នករងរបួស និងស្លាប់ធ្វើ ឱ្យពលរដ្ឋនៅក្នុងតំបន់នោះព្រួយបារម្ភ យ៉ាងខ្លាំង ។
កម្លាំងសន្ដិសុខថៃនៅភាគខាងត្បូង បានបង្កើនការយាមល្បាតគ្រប់គ្រងស្ថាន ភាពនៅទីតាំងសំខាន់ៗ។ប៉ុន្ដែក្រុមអ៊ិស្លាមជ្រុលនិយមឆ្លៀតឱកាសចន្លោះប្រហោងរបស់កម្លាំងសន្ដិសុខសម្រាប់បើកការវាយប្រហារទៅលើគោលដៅដែលពួកគេគ្រោង ទុក ។
តាមលទ្ធផលស្រាវជ្រាវរបស់រដ្ឋាភិ បាលថៃបានបង្ហាញឱ្យឃើញថា អំពើហិង្សា កន្លងមកនៅភាគខាងត្បូងកើតឡើង ដោយក្រុមអ៊ិស្លាមជ្រុលនិយមក្នុងតំបន់ ដើម្បីសងសឹកដល់កម្លាំងទាហាន ប៉ូលិស ដែលបើកយុទ្ធនាការបោសសម្អាតក្រុម ជនល្មើសនៅទីនោះ ។
ទន្ទឹមនឹងនោះប្រការដែលរដ្ឋាភិបាល ថៃបង្ហាញសកម្មភាពរឹតបន្ដឹងនិងលក្ខ ខណ្ឌចរចាជាមួយក្រុមអិ៊ស្លាមនៅភាគ ខាងត្បូងធ្វើឱ្យក្រុមនេះប្រតិកម្មយ៉ាងខ្លាំងដោយការរឹតបន្ដឹងរបស់រដ្ឋាភិបាលនឹងធ្វើឱ្យផលប្រយោជន៍របស់ពលរដ្ឋអ៊ិស្លាមភាគ ច្រើននៅទីនោះត្រូវបាត់បង់។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃដែរ ក្រុម អ្នកវិភាកបានលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយយោធាកំពុងតែលុបបំបាត់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ហើយរបបយោធានៅ តែក្រាញអំណាច នៅក្នុងរដ្ឋាភិបាលដដែល។ ជាមួយគ្នានេះរបបសឹកទើបបានអនុម័តច្បាប់ដើម្បីដាក់ទណ្ឌកម្មអ្នកដែលហ៊ានហើបមាត់និយាយពីសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីដែលរដ្ឋាភិបាលគ្រោងនឹង ដាក់ឲ្យមានការបោះឆ្នោតប្រជាមតិនៅក្នុងខែសីហាខាងមុខ។ ច្បាប់បានពិន័យដាក់ គុកចំនួន១០ឆ្នាំចំពោះអ្នកណាដែលផ្តល់ ចំណាប់អារម្មណ៍ដល់សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនៅមុនពេលរៀបចំបោះឆ្នោតប្រជាមតិ។
ជាមួយគ្នានេះច្បាប់ដែលហាមមិនឲ្យប្រើឥទ្ធិពលណាមួយទៅលើអ្នកបោះឆ្នោតស្តីពីសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីដែលបានរៀបរៀងតាក់តែងឡើងដោយក្រុមយោធា។ តាមគម្រោងរបបសឹកនឹងរៀបចំបោះឆ្នោតប្រជាមតិស្តីពីសេចក្តីព្រាងរដ្ឋធម្ម នុញ្ញថ្មីនៅថ្ងៃទី៧ សីហាខាងមុខ តែចាប់ពីពេលនេះទៅដល់ថ្ងៃបោះឆ្នោតរបបសឹក បានហាមមិនឲ្យមានយុទ្ធនាការឃោសនាអ្វីទាំងអស់ទោះបីជាយុទ្ធនាការនោះត្រូវធ្វើឡើងក្រោមរូបភាពអ្វីនិងក្នុងទិសដៅអ្វីក៏ដោយ។
បើជនណាហ៊ានបំពានលើបម្រាមនេះនឹងត្រូវដេកគុក១០ឆ្នាំ។ កន្លងមកក្រុម សកម្មជនប្រឆាំងដែលគេស្គាល់ជាពួកអាវក្រហមបានចាត់ទុកសេចក្តីព្រាងរដ្ឋធម្ម នុញ្ញថ្មីថាផ្ទុយនឹងលទ្ធិប្រជាធិបតេយ្យ ដោយបានអំពាវនាវឲ្យអ្នកគាំទ្របោះឆ្នោតប្រឆាំង។ចំណែកស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានសម្តែងក្តីបារម្ភ ពីការពង្រឹងអំណាចយោធាកាន់តែខ្លាំងឡើងៗនៅក្នុងប្រទេសថៃ។ កាលពីសប្តាហ៍ កន្លងទៅមានសកម្មជនប្រឆាំងជាច្រើន នាក់និងអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់ ត្រូវបានចាប់ខ្លួនពីបទសម្តែងមតិទាក់ទងនឹងសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។
តើអ្វីទៅជាលទ្ធផលនៃការបោះឆ្នោតប្រជាមតិនៅថ្ងៃខាងមុខ? តែបើមានការគាំទ្រ ពីប្រជារាស្រ្តថៃមែនរដ្ឋធម្មនុញ្ញថ្មីនោះជា រដ្ឋធម្មនុញ្ញទី២០ ក្នុងរយៈពេលជិត១០០ឆ្នាំចុងក្រោយនេះ។ របបសឹកបានអះអាង ថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីជារឿងចាំ បាច់មិនអាចខ្វះបានព្រោះវាជាថ្នាំស័ក្តសិទ្ធិដើម្បីព្យាបាលស្នាមរបួសនៅក្នុងសង្គមថៃនារយៈពេល១០ឆ្នាំកន្លងទៅ។ តែស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានយល់ឃើញផ្ទុយទៅវិញថាការពង្រឹងអំណាចយោធាមិនមែនជាដំណោះស្រាយវិបត្តិនយោបាយនៅថៃឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី