បន្ទាប់ពីស្ពានភ្ជាប់ខ្សែកាប្លិ៍ខ្ពស់នៅលើអាកាស ចិនក៏មានស្ពានបណ្តែតទឹកដ៏ល្បីលើពិភពលោក

ចែករំលែក៖

កន្លងមកថ្មីៗចិនបានត្រៀមលក្ខណៈ សម្ពោធស្ពានដែលខ្ពស់ និងវែងជាគេបំផុតនៅក្នុងតំបន់ដែលមានឈ្មោះថា ស្ពាន Long Jiang ស្ថិតនៅខេត្តYunnan ប្រទេសចិននឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខ។ ស្ពាននេះ ស្ថិតក្នុងចំណោមស្ពានខ្សែកាប្លិ៍វែង និង ខ្ពស់បំផុតលើពិភពលោក។

ស្ពានLong Jiang ត្រូវបានគេចាត់ទុក ​ថា ជាស្ពានទី១នៅទ្វីបអាស៊ីដោយមិនទាន់មានស្ពានណាខ្ពស់និងវែងដូចជាស្ពានខាង ​លើនេះឡើយ។ ស្ពាននេះមានប្រវែង២,៤ គីឡូម៉ែត្រ មានកម្ពស់ដល់ទៅ២៨០,​៤ ម៉ែត្រឆ្លងកាត់ទន្លេ ​Long jiang នៅជ្រលង ភ្នំ។
​ស្ពានបន្តោងខ្សែកាប្លិ៍នឹងមានរថយន្តចាប់ផ្តើមបើកបរឆ្លងកាត់នៅថ្ងៃទី១ ខែ ​ឧសភាខាងមុខ ដែលអាចជួយកាត់បន្ថយ​ពេលវេលាក្នុងការធ្វើដំណើរជាច្រើនម៉ោង។ ​ស្ពាននោះតភ្ជាប់ខេត្តជាច្រើននៅភាគនិរតី ​នៃប្រទេសចិន ។

​ក្រៅពីនេះចិនក៏បានបង្ហាញពីស្ពាន បណ្តែតទឹក Guangji ដែលជាស្ពានបុរាណ នៅទន្លេហានក្នុងទីក្រុង Chaozhou ខេត្ត Guangdong ប្រទេសចិន ស្ពាននេះល្បី ល្បាញដែលជាផ្នែកមួយនៃស្ពានបុរាណ ចំនួន៤ល្បីៗរបស់ប្រទេសនេះ ហើយស្ពាន ៣ផ្សេងទៀតគឺស្ពាន Zhaozhou ,ស្ពាន Luoyang និងស្ពានLugou សម្រាប់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិលំហែអារម្មណ៍ ប្រសិនបើអ្នកបានទៅកម្សាន្តក្រុង Cha- ozhou ហើយមិនបានទៅទស្សនាស្ពាន បណ្តែតទឹក គឺគ្មានតម្លៃសោះហាក់ដូចជាមានអារម្មណ៍ស្តោកស្តាយ។

ក្រៅពីវត្ថុបុរាណនិងសារសំខាន់ជា ប្រវត្តិសាស្រ្ត ស្ពានGuangji ជាស្ពាន បណ្តែតទឹកដំបូងបំផុតរបស់ពិភពលោក ដែលអាចបើកនិងបិទចំពោះស្ពាន Guangji មានទូកចំនួន១៨គ្រឿងដែល អាចត្រូវផ្លាស់ប្តូរមួយឡែកដើម្បីបើក ចំហសម្រាប់នាវា និងទូកឆ្លងកាត់។

ស្ពានGuangji ត្រូវបានកសាងជាស្ពាន បណ្តែតទឹកក្នុងអំឡុងរាជវង្សសុងក្នុង ឆ្នាំ១១៧០ ដែលដឹកនាំដោយមន្ត្រី Zeng Wang ហើយត្រូវបានគេប្រើឈ្មោះដើមថា ស្ពានKangji បន្ទាប់ពីសាងសងបាន ប្រហែលជា៤ឆ្នាំស្រាប់តែទឹកជំនន់បាន វាយប្រហារស្ពាននេះតែម្តង។ មន្ត្រីម្នាក់ ទៀតឈ្មោះChang Wei បានដឹកនាំកម្មករ ដើម្បីកសាងឡើងវិញ។ នៅគ្រានោះស្រុកដែលដឹកនាំដោយមន្ត្រីដែលមិនមែនត្រឹមតែមើលកិច្ចការច្បាប់និងបទបញ្ជាទេ ប៉ុន្តែ ថែមទាំងទទួលខុសត្រូវចំពោះកិច្ចការរដ្ឋបាលស្រុកទៀតផង៕

fdc70431b52cc30c8d486562995d3add

22871262

ses-114

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print