នគរបាលស្រុកមេមត់បង្រ្កាបករណីជួញដូរគ្រឿងញៀននិងឃាត់ខ្លួនមនុស្សបាន៥នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យចំនួន៥នាក់ត្រូវបានចាប់ឃាត់ខ្លួនដោយសមត្ថកិច្ច នគរបាលស្រុកមេមត់ ក្នុងប្រតិបត្តិការបង្រ្កាប ការរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះធ្វើរឡើងនៅម៉ោង វេលាម៉ោង ១២ និង៥៨នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិបុរីតេជោ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យចំនួនទាំង ០៥នាក់ទី១ ឈ្មោះ សារ៉ាន ផលគុណ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបុរីតេជោ ឃុំដារ ស្រុកមេមត់ ទី២ ឈ្មោះ វង់ ម៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ទី៣ ឈ្មោះ សួន សុខនី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ទី៤ ឈ្មោះ នូ សុខអូន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិណង់ក្រពើ ឃុំត្រមូង ស្រុកមេមត់ទី៥ ឈ្មោះ ទុយ ដែន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិណង់ក្រពើ ឃុំត្រមូង ស្រុកមេមត់។
លោកបន្តឲ្យដឹងថា ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតនូវម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន០៧កញ្ចប់(ធំ ០១ កណ្តាល០៥ និងតូច ០១) ម៉ូតូ ០១គ្រឿង ជញ្ជីងថ្លឹង ០១គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចចងក្រងសំណំុរឿងដើម្បីបញ្ជូនទៅសសលាដំបូងចាត់ការតាមនីតិវិធី៕​

image image image image image

ដោយ​ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print