ក្មេងប្រុសអាយុ៨ឆ្នាំចាក់ក្មេងប្រុសអាយុ១០ឆ្នាំឲ្យបែកគ្រាប់ភ្នែកនៅស្រុកស្រីសន្ធរ

ចែករំលែក៖

ខេត្តកំពង់ចាមៈ ក្មេងប្រុសម្នាក់បានរងរបួសជាទម្ងន់ បែកគ្រាប់ភ្នែកម្ខាងហើយនិងឈានទៅរកពិការភាពទៀតផង ខណះពេលក្មេងប្រុសខាងលើរត់ប្រឡែងគ្នា ហើយត្រូវក្មេងប្រុសម្នាក់ទៀតយកដែកថ្នាំងអំពៅចាក់ត្រូវ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ៈ១០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិបន្ទាយ ឃំុបារាយ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមប្រភពពត៍មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយក្មេងប្រុស ឈ្មោះ អឿន ម៉ៅភេទប្រុស អាយុ៨ឆ្នាំ មាន ឪពុក ឈ្មោះ សៀក អឿន អាយុ៤៤ឆ្នាំ ម្តាយឈ្មោះខាន់ ឈឿន អាយុ៣៩ឆ្នាំ
មានទីលំនៅភូមិបន្ទាយ ឃំុបារាយណ៍ ស្រុកស្រីសន្ធរ បានយកដែកថ្នាំងអំពៅ ទំហំ៨លី ប្រវែង១២០ស.មចាក់ត្រូវចំភ្នែកខាងស្តាំរបស់ក្មេងប្រុស ឈ្មោះ ស៊ីថា ដា ភេទ ប្រុស អាយុ១០ឆ្នាំ មានឪពុក ឈ្មោះ ឈឿន ស៊ីថាអាយុ៣៣ឆ្នាំ ម្តាយឈ្មោះ ហ៊ឹម យាន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឃំុជាមួយគ្នាបណ្តាលឲ្យបែកគ្រាប់ភ្នែក ។

ប្រភពបានឲ្យដឹងថា ករណីនេះមុនកើតហេតុ ក្មេងប្រុសទាំងពីរបានប្រឡែងលេងនៅចំណុចក្រោមផ្ទះរបស់ឈ្មោះអឿន ម៉ៅ ហើយក៏កើតមានរបួសស្នាមនេះនេះតែម្តង។ ចំពោះករណីនេះសមត្ថកិច្ចកំពង់ចងក្រងឯកសារតាមនិរិវិធី៕

image image image

វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print