កម្លាំងនគរបាលចម្រុះ​ បន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុង​ព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច​ចម្រុះ​ នៃស្នងការនគរបាលខេត្តព្រះសីហនុ​ នៅយប់ថ្ងៃសុក្រទី០១ ខែមេសា ឆ្នាំ២០២២ បានដាក់គោលដៅបន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ​ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ នៅក្នុង​មូលដ្ឋាន​ខេត្តព្រះសីហនុ​។

ជាក់ស្ដែង​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០២​ ខែមេសា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

ជាមួយគ្នានោះ​ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងអន្តរាគមន៍នាយកដ្ឋាននគរបាលបង្ក្រាបលើផ្ទៃសមុទ្រ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print